អ៊ីរ៉ង់ និង ហ៊ូទី រួមដៃគ្នាបាញ់ស្រោចមីស៊ីល និងដ្រូន លើបណ្តាប្រទេសឈូងសមុទ្រ ចំពេលលោក ត្រាំ រវល់ប្រជុំកំពូលនៅអាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ និង ហ៊ូទី រួមដៃគ្នាបាញ់ស្រោចមីស៊ីល និងដ្រូន លើបណ្តាប្រទេសឈូងសមុទ្រ ចំពេលលោក ត្រាំ រវល់ប្រជុំកំពូលនៅអាស៊ី

អ៊ីរ៉ង់ និង ហ៊ូទី រួមដៃគ្នាបាញ់ស្រោចមីស៊ីល និងដ្រូន លើបណ្តាប្រទេសឈូងសមុទ្រ ចំពេលលោក ត្រាំ រវល់ប្រជុំកំពូលនៅអាស៊ី

ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រវល់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូល APEC នៅតំបន់អាស៊ី, បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្របាននិយាយ កាលពីថ្ងៃពុធ​ថា ពួកគេបានស្ទាក់ចាប់មីស៊ីល និងយន្តហោះដ្រូនដែលបាញ់ស្រោចចេញពីប្រទេសអ៊ីរ៉ង់ និងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។

កងទ័ពអ៊ីរ៉ង់ ចេញមុខមកអះអាងថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើទីតាំងយន្តហោះដ្រូន និងមីស៊ីលរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ព Ali Al Salem ក្នុងប្រទេសកូវ៉ែត។

រីឯ ប្រទេសបារ៉ែន បាននិយាយដែរថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៊ីរ៉ង់ជាលើកទីបីហើយ នៅក្នុងសប្តាហ៍នេះ។

ប្រទេសឈូងសមុទ្រមួយនេះ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានរក្សា «វិធីសាស្ត្រអរិភាពជាប្រព័ន្ធ» ក្នុងការកំណត់គោលដៅលើប្រទេសខ្លួន ដែលជាទីតាំងឈរជើងរបស់កងនាវាទី ៥ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ សម្ព័ន្ធភាពដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី និយាយថា ខ្លួនបានបំផ្លាញមីស៊ីលប្រភេទ cruise មួយគ្រាប់ ដែលត្រូវបានបាញ់ដោយក្រុមនេះឆ្ពោះទៅកាន់រដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត។

បើតាម straits times, ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Qeshm នៅក្នុងច្រកសមុទ្រ Hormuz ដែលបង្ហាញពីការកើនឡើងនៃអរិភាព ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៩ ខែមកហើយនេះក៏ដោយ។

មន្ត្រីយោធាអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារលើកោះ Qeshm គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើបុគ្គលិក និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។

ការវាយប្រហារតបតគ្នាទៅវិញទៅមកនេះចុងក្រោយនេះ គឺជាការរំលឹកមួយអំពីឧបសគ្គដែលកំពុងប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាខ្វះស្ថិរភាព ធ្វើឱ្យតម្លៃថាមពលសកលកើនឡើង និងបានរួមចំណែកជំរុញកំហឹង ក្នុងចំណោមអ្នកបោះឆ្នោតអាមេរិក ដែលបានជះឥទ្ធិពលអវិជ្ជមានដល់គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា៕

ប្រភព ៖ straits times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា