លោក ពូទីន យកវ៉ាលិសនុយក្លេអ៊ែរដាក់តាមខ្លួនដល់ ចិន អំឡុងទៅជួបលោក ត្រាំ និងលោក ស៊ី ជីនពីង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន យកវ៉ាលិសនុយក្លេអ៊ែរដាក់តាមខ្លួនដល់ ចិន អំឡុងទៅជួបលោក ត្រាំ និងលោក ស៊ី ជីនពីង

លោក ពូទីន យកវ៉ាលិសនុយក្លេអ៊ែរដាក់តាមខ្លួនដល់ ចិន អំឡុងទៅជួបលោក ត្រាំ និងលោក ស៊ី ជីនពីង

សិនជិន ៖ ក្រុមអ្នកអមដំណើររបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននាំយកវ៉ាលិសបញ្ជានុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសចិន ខណៈប្រមុខវិមានក្រឹមឡាំងរូបនេះអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC នៅ ប្រទេសចិននៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ។

បើតាម kyivpost, ការលេចធ្លាយព័ត៌មាននេះកើតមានឡើង ស្របពេលដែលលោក ពូទីន, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានជួបប្រជុំត្រីភាគីជាប្រវត្ថិសាស្ត្រនៅទីក្រុង Shenzhen ខណៈការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ គឺស្ថិតក្នុងចំណោមប្រធានបទស្នូល ដែលត្រូវលើកមកជជែក ។

បើតាមទីភ្នាក់ងារសារព័ត៌មាន APA, ជំនួយការម្នាក់ដែលអមដំណើរលោក Putin ប្រាប់អ្នកសារព័ត៌មានថា វ៉ាលិសនេះជាឧបករណ៍ដែលប្រើប្រាស់សម្រាប់បញ្ជាកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ។

ប្រភពដដែលបញ្ជាក់ថា វ៉ាលិសនេះត្រូវបានគេស្គាល់ថា Cheget ដែលជាផ្នែកមួយនៃប្រព័ន្ធបញ្ជា និងគ្រប់គ្រងនុយក្លេអ៊ែររបស់រុស្ស៊ី ។ ឧបករណ៍ប្រភេទនេះ អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ធ្វើការទំនាក់ទំនងគ្នា ក្នុងអំឡុងពេលមានវិបត្តិ និងបញ្ជូនការអនុញ្ញាតពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ។

វ៉ាលិសនេះធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍ម្តងរួចមកហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

កាលណោះ មន្ត្រីកងទ័ពជើងទឹករុស្ស៊ីចំនួន ២ នាក់បានកាន់វ៉ាលិសបញ្ជានុយក្លេអ៊ែរ Cheget ដើរតាមលោក ពូទីន នៅចន្លោះកិច្ចប្រជុំ ពោលគឺបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ៕

ប្រភព ៖ kyivpost, ប្រែសម្រួល ៖ សារ៉ាត  

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា