កុមារប៉ាឡេស្ទីនជាង ២២ ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងអំពើប្រល័យពូជសាសន៍នៅហ្គាហ្សារបស់ អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារប៉ាឡេស្ទីនជាង ២២ ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងអំពើប្រល័យពូជសាសន៍នៅហ្គាហ្សារបស់ អ៊ីស្រាអែល

កុមារប៉ាឡេស្ទីនជាង ២២ ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងអំពើប្រល័យពូជសាសន៍នៅហ្គាហ្សារបស់ អ៊ីស្រាអែល

ហ្គាហ្សា ៖ កុមារប៉ាឡេស្ទីនច្រើនជាង ២២.០០០ នាក់ ត្រូវបានសម្លាប់ និងជាង ៤៥.០០០ នាក់ផ្សេងទៀតរងរបួសនៅតំបន់ហ្គាហ្សា ក្នុងអំពើប្រល័យពូជសាសន៍របស់កងទ័ពអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ នេះបើតាមក្រសួងការបរទេសប៉ាឡេស្ទីនទម្លាយឱ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ ។

ចំពោះតំបន់វេសប៊ែង ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ក្រសួងការបរទេសប៉ាឡេស្ទីនបានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការវាយប្រហាររបស់អ្នកតាំងទីលំនៅអ៊ីស្រាអែល បានសម្លាប់កុមារជាង ២៦៣ នាក់ និងធ្វើឱ្យកុមារជាង ២.១៨៦ នាក់រងរបួស ។

ទន្ទឹមគ្នា កុមារជាង ៣៥០ នាក់ក៏ត្រូវបានឃុំខ្លួនផងដែរ ខណៈកុមាររាប់សិបនាក់ទៀតនៅតែស្ថិតក្នុងពន្ធនាគារអ៊ីស្រាអែល ក្រោមបទបញ្ជាឃុំខ្លួនរដ្ឋបាល ដោយមិនមានការចោទប្រកាន់ ឬបើកសវនាការកាត់ទោស ។

ក្រសួងបន្ថែមថា ការសម្លាប់ ការធ្វើឱ្យរងរបួស ការឃុំខ្លួនតាមអំពើចិត្ត និងការបង្ខំឱ្យផ្លាស់ទីលំនៅរបស់កុមារកំពុងកើនឡើង ស្របពេលមានការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងទីលំនៅអ៊ីស្រាអែល ។

ក្រសួងសង្កត់ធ្ងន់ថា តួលេខទាំងនេះមិនត្រឹមតែបង្ហាញពីទំហំមហន្តរាយនៃការបាត់បង់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សមត្ថភាពរបស់សង្គមប៉ាឡេស្ទីន ក្នុងការរស់រានមានជីវិត និងអនាគតរបស់មនុស្សជំនាន់ក្រោយផងដែរ ។

ជាមួយគ្នានេះ ក្រសួងការបរទេសប៉ាឡេស្ទីនអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីការពារកុមារប៉ាឡេស្ទីន និងនាំយកអ្នកទទួលខុសត្រូវចំពោះការរំលោភបំពាននានាមកទទួលខុសត្រូវតាមច្បាប់ ។ ការអំពាវនាវនេះធ្វើឡើងមុនទិវាកុមារពិភពលោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែវិច្ឆិកា ។

បើតាម Anadolu, ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក សង្គ្រាមនៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ជាង ៧៤.០០០នាក់ និងរងរបួសជាង ១៧៥.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៩០ភាគរយនៅក្នុងតំបន់នេះត្រូវបានបំផ្លិចបំផ្លាញ នេះបើយោងតាមទិន្នន័យរបស់ក្រសួងការបរទេសប៉ាឡេស្ទីន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា