បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានថា ពិភពលោកជិតផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្រោយ ណាតូ វាយប្រហារនាវាខ្លួន

រុស្ស៊ី ព្រមានថា ពិភពលោកជិតផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្រោយ ណាតូ វាយប្រហារនាវាខ្លួន

មូស្គូ ៖ សកម្មភាពយោធារបស់អង្គការណាតូនៅក្បែរព្រំដែនរុស្ស៊ី និងការជាប់ពាក់ព័ន្ធរបស់ប្រទេសសមាជិកសម្ព័ន្ធយោធាមួយនេះ ក្នុងការវាយប្រហារលើនាវាស៊ីវិលរុស្ស៊ី នៅសមុទ្របាល់ទិក កំពុងនាំពិភពលោកទាំងមូលឱ្យកាន់តែខិតជិតទៅរកសង្គ្រាមនុយក្លេអ៊ែរពេញលេញហើយ ។ នេះគឺជាការព្រមានរបស់តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ។

ការព្រមាននេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Alexander Drozdenko អភិបាលតំបន់ Leningrad ភាគពាយ័ព្យប្រទេសរុស្ស៊ីអះអាងថា នាវាដឹកទំនិញមួយគ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kaliningrad ជាទឹកដីផ្តាច់ខ្លួននៅភាគខាងលិចរបស់រុស្ស៊ី ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន នៅឯដែនទឹកអន្តរជាតិ ស្ថិតក្នុងឈូងសមុទ្រហ្វាំងឡង់ មានចម្ងាយជាង ៥ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ។

យ៉ាងណា ក្រុមសមាជិកនាវិកត្រូវបានជម្លៀសចេញ ហើយនាវាដែលមានឈ្មោះថា Sparta II ត្រូវបានអូសទៅកាន់ទីក្រុង Saint Petersburg ដែលជាទីក្រុងធំទីពីររបស់ប្រទេសរុស្ស៊ី ។

បើទោះជាបែបនេះក្ដី លោក Dmitry Polyansky តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបនិយាយថា ក្រោយសកម្មភាពវាយប្រហារលើនាវារុស្ស៊ី, ផ្លូវត្រង់ទៅកាន់សង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ី កំពុងតែខិតជិតដល់ហើយ ។

ក្រៅពីការវាយប្រហារលើនាវារុស្ស៊ី, លោក Polyansky ថែមទាំងបានចង្អុលបង្ហាញទៀតថា សកម្មភាពរបស់អង្គការណាតូ ដែលកំពុងធ្វើសមយុទ្ធ Freedom Shield ក៏ជាការគំរាមកំហែងដល់រុស្ស៊ី និងបេឡារុសផងដែរ ។

បើតាម TASS, សមយុទ្ធ Freedom Shield គឺជាការហ្វឹកហាត់ផែនការប្រតិបត្តិការតែមួយក្នុងការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងការបិទខ្ទប់តំបន់ Kaliningrad ហើយវាក៏ជាការគំរាមកំហែងភ្លាមៗដល់ប្រទេសបេឡារុសផងដែរ ។

លោក Polyansky បញ្ជាក់ថា «គោលបំណងនៃសមយុទ្ធ នៅក្បែរព្រំដែននៃតំបន់ Kaliningrad គឺដើម្បីដណ្តើមកាន់កាប់តំបន់នេះ តាមរយៈការប្រើប្រាស់សមត្ថភាពជើងគោក, ជើងអាកាស និងជើងទឹក» ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា