បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នកពន្លត់អគ្គិភ័យអាមេរិក ២នាក់

ខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នកពន្លត់អគ្គិភ័យអាមេរិក ២នាក់

បរទេស៖ ក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន២នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងរដ្ឋ Idaho របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។

តម្រួតនៅក្នុងតំបន់បាននិយាយថា ពួកគេត្រូវបានវាយប្រហារ ក្នុងពេលកំពុងពន្លត់ភ្លើង ដែលឆាបឆេះ នៅលើភ្នំ នៃតំបន់ Kootenai។ ប្រធានផ្នែកពន្លត់អគ្គីភ័យ ក្នុងតំបន់ លោក Pat Riley បានពណ៌នាថា ជារឿងសោកសៅជាទីបំផុត ព្រោះជាពេលកំពុងពន្លត់អគ្គិភ័យ។ លោក បានប្រាប់ស្ថានីយទូរទស្សន៍ ក្នុងស្រុក KHQ ថា មន្ត្រីបានប្រាប់អ្នកស្រុក ឱ្យជ្រកកោន នៅនឹងកន្លែង រហូតដល់ការប្រឈមមុខដាក់គ្នា ត្រូវបានបញ្ចប់។

មូលហេតុ នៃការបាញ់ប្រហារ មិនទាន់ត្រូវបានប្រាប់ឲ្យដឹង។ ប៉ុន្តែ អំពើហិង្សាដោយកាំភ្លើងធ្ងន់ធ្ងរ គឺជារឿងធម្មតា នៅទូទាំងសហរដ្ឋអាមេរិក ដែលរដ្ឋជាច្រើន មានឧបសគ្គតិចតួច ក្នុងការទិញអាវុធ។

យោងតាមបណ្ណសារអំពើហឹង្សាដោយកាំភ្លើង មានការបាញ់ប្រហារទ្រង់ទ្រាយធំ ចំនួន១៨៩លើកហើយ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា