សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី
នយោបាយ 29/07/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី ឧត្តមសេនីយ៍ឯក ដួង សំនៀង បានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខឥតឧបមា និងបានបង្ហាញ នូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា សង្គហធម៌គំរូមួយរូប ឥស្សរជនស្នេហាជាតិដ៏ឧត្ដុង្គឧត្តម នៃកងយោធពលខេមរភូមិន្ទ ពោរពេញដោយឆន្ទៈ មនសិការដ៏មោះមុត អង់អាចក្លាហាន រួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ហើយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាការពារបូរណភាព និងអធិបតេយ្យភាពទឹកដី និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី បានចាត់ទុកថា ការពលីជីវិតរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង គឺជាការបាត់បង់ដ៏ធំធេង របស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងរបស់ប្រទេស និងប្រជាជនកម្ពុជា។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការគោរព និងចង់ចាំជានិច្ច នូវវីរភាពដ៏ឧត្ដុង្គឧត្ដមចំពោះពលីកម្មដ៏ធំធេងនេះ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា