ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ មានក្រុមជនខិលខូចបានប្រើឈ្មោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅបង្កើតគណនីFacebook ក្លែងក្លាយ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណជនជាបន្ដបន្ទាប់។
អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះ ដែលបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ និងសូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជនខិលខូចនេះជាបន្ទាន់ ទៅតាមនីតិវិធីច្បាប់៕
