‎សម្តេច ម៉ែន សំអន ៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ គឺជារួមចំណែកដល់សមភាពយេនឌ័រ និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
‎សម្តេច ម៉ែន សំអន ៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ គឺជារួមចំណែកដល់សមភាពយេនឌ័រ និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម

‎សម្តេច ម៉ែន សំអន ៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ គឺជារួមចំណែកដល់សមភាពយេនឌ័រ និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម

‎តាកែវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ​ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

‎ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្ត្រជានារីរតនៈ គឺសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ដែលផ្តោតលើការលើកកម្ពស់សមភាពយែនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបត្តកម្មឌីជីថល។

‎មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំ និងសមាជិការបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានបំពេញការងាររបស់ខ្លួនតាមតួនាទី និងភារកិច្ចយ៉ាងសកម្មរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះផងដែរ នារីនៅទូទាំងខេត្តតាកែវ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ខេត្ត។ សម្តេចក៏បានបន្តទៀតថាការលើកកម្ពស់នារីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត គឺបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។ សកម្មភាពនេះរួមចំណែកដល់សមភាពយេនឌ័រ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ឈុន ស៊ីន ប្រធានកិត្តិយស និងលោកជំទាវ ឡុង បូណារ៉េត ប្រធានប្រតិបត្តិសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដែលបានទទួលបានការតែងតាំងថ្មី និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាសភាពដែលបានប្រកាសកែសម្រួលបំពេញបន្ថែមថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឱ្យខេត្តតាកែវសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ន​ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

Advertisement
ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា