ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងប្រធានក្រុមគណបក្សចុះមូលដ្ឋានខេត្តតាកែវ នា ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណបក្សប្រជាជនកម្ពុជា ជូនដល់គណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

Advertisement

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានលើកឡើងអំពីសភាពការណ៍តំបន់និងពិភពលោក ជាពិសេសការវិវត្តគួរឱ្យកត់សម្គាល់នៃបម្រែបម្រួលភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ និងវិបត្តិសង្រ្គាមនៅលើសកលលោក ដែលនឹងបង្កផលវិបាកជាយថាហេតុដល់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជម្រាបជូនសមាសជិក សមាជិកានៃកិច្ចប្រជុំអំពីសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបូរាណ និងបង្កឱ្យមានការបាត់បង់អាយុជីវិតប្រជាជនស៉ីវិល ហើយយោធាថៃបានចូលកាន់កាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ការពង្រឹងខឿនការពារជាតិ និងឯកភាពជាតិខ្មែរ គឺជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាឈ្លានពាននេះ ដោយសន្តិវិធីនិងតាមយន្តការច្បាប់អន្តរជាតិ។

ឯកឧត្តម សូមថ្លែងការកោតសរសើរក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ជាពិសេសត្រូវបន្តចុះជួបនិងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាល៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា