ពលករខ្មែរជាង៤៣ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលករខ្មែរជាង៤៣ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស

ពលករខ្មែរជាង៤៣ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស

គិតត្រឹមឆ្នាំ២០២៥ មានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបចំនួនប្រមាណ ៤៣៤ ០០០នាក់ ក្នុងនោះ មានស្រីប្រមាណ ១៥ម៉ឺននាក់ ដោយបានផ្ញើប្រាក់ចូលក្នុងប្រទេសចំនួនប្រមាណ ១ ៨៦០លានដុល្លារអាមេរិក។

Advertisement

នេះបើយោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំកាលពីពេលកន្លងទៅថ្មីៗនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា បើគិតតែក្នុងឆ្នាំ២០២៥មួយ មានបងប្អូនប្រជាពលរដ្ឋកម្ពុជាសរុបចំនួនប្រមាណ ២៣ ០០០នាក់ បានចាកចេញពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេស។

ជាមួយគ្នានេះ ក្រសួងបានពង្រឹងសេវាគាំពារ ដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ដោយបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករកម្ពុជា និស្សិត និងសហគមន៍ខ្មែរនៅក្រៅប្រទេសចំនួន ២៧៤កន្លែង មានអ្នកចូលរួមចំនួនប្រមាណ ៣១ ០០០ពាន់នាក់ ព្រមទាំងបានចេញសេចក្តីអំពាវនាវជាបន្តបន្ទាប់ពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃ។

បើធៀបនឹងតួលេខសរុបត្រឹមឆ្នាំ២០១៤វិញ ចំនួនពលករខ្មែរធ្វើការនៅក្រៅប្រទេសមានការថយចុះយ៉ាងច្រើន ដោយកាលនោះមានចំនួនរហូតដល់ប្រមាណ ១,៤លាននាក់ ដែលភាគច្រើនធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរីជាដើម។

ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូល ទទួលបានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើ មកក្នុងប្រទេសជូនក្រុមគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤។

ការថយចុះចំនួនពលករខ្មែរនៅក្រៅប្រទេសនេះ គឺដោយសារបងប្អូន ដែលរស់នៅ ឬធ្វើការនៅប្រទេសថៃប្រហែល ៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ក្នុងរយៈពេល ៦ខែចុងក្រោយនៃឆ្នាំ២០២៥កន្លងទៅ។

ក្រសួងការងារបានបញ្ជាក់ថា បងប្អូនដែលត្រឡប់ពីប្រទេសថៃប្រមាណជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ ក្នុងនោះ ៣១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស ចំការកសិកម្មធំៗ និងក្រុមហ៊ុននានា។

ពលករប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន ការដ្ឋាន កសិដ្ឋាន ចំការ និងសកម្មភាពអាជីវកម្មនានា ដែលនៅក្នុងភូមិ ឃុំ ស្រុក ក្បែរលំនៅឋានរបស់ពួកគាត់៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា