អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា( Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហ​ប្រជា​ជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋ​មន្រ្តី​អំ​ពីការបន្តគាំទ្រដល់​ដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។

Advertisement

ក្នុងឱកាសនៃជំនួបនេះនៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា បានជម្រាប​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដោយសេចក្ដីសោមនស្សរីករាយដែលលោកជំទាវ​បានវិលត្រឡប់មកបំពេញបេសកកម្ម​ការងារនៅ​កម្ពុជាជាលើកទី២។

លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់កម្ពុជា ក្នុងអំឡុងពេល ២០ ឆ្នាំ នៅក្នុង​បេសកកម្ម​រក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោម​អង្គការសហប្រជាជាតិ។លោកជំទាវក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក។

ចំណុចសំខាន់គឺ លោកជំទាវបានជម្រាបជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ​នៅកម្ពុជា​នឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។

ជាមួយនឹងការស្វាគមន៍វត្តមានលោកជំទាវដែលមកបំពេញការងារនៅកម្ពុជាជាលើកទី២ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានវាយ​តម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់ អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេស​ដែលមាន​ការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ ។

សម្ដេចធិបតីក៏បានរំលឹកឡើងវិញ អំពីជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការបស់សម្ដេចនិងឯកឧត្តម​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ, លោកជំទាវប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាឯកឧត្តមឧត្តម​ស្នងការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងឱកាសដែលសម្ដេចអញ្ជើញបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្ដាទីភ្នាក់ងារអង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា ។

សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវ Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយ ព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា នៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ចំណែកលោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរ ដោះស្រាយភាពខ្វែង​គ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា