គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យវឌ្ឍនភាពការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានទទួលស្វាគមន៏ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៅទីស្តីការ ក.ប.ទ.។

Advertisement

ក្នុងជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហការ និងតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពពិសេសស្វែងយល់ពីសមិទ្ធផលការងាររបស់ក្រសួង និងជំរុញការរៀបចំក្របខណ្ឌច្បាប់ឌីជីថលសំខាន់ៗ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អំពីវឌ្ឍនភាពនៃការកសាងច្បាប់សំខាន់ៗចំនួន៣ រួមមាន៖ ច្បាប់សន្តិសុខសាយប័រ (Cyber Security), ច្បាប់កិច្ចការពារទិន្នន័យបុគ្គល និងច្បាប់ស្ដីពីប្រៃសណីយ៍។ បន្ថែមលើនេះ ក្រសួងកំពុងយកចិត្តទុកដាក់លើសសរស្តម្ភ ៣ នៃសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ព្រមទាំងកំពុងរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

បន្ថែមលើនេះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា ក៏ជម្រាបក្រសួងអំពីគម្រោងរបស់រដ្ឋសភាក្នុងការរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅវិមានរដ្ឋសភា ក្រោមប្រធានបទ “ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា”។ សិក្ខាសាលានេះនឹងក្លាយជាឱកាសក្នុងការផ្សព្វផ្សាយសមិទ្ធផល និងទិសដៅការងារបច្ចេកវិទ្យាជូនដល់តំណាងរាស្ត្រ និងសាធារណជន។ លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរចំពោះក្រសួងដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងបានសំណូមពរឱ្យក្រសួងបន្តផ្តល់របាយការណ៍បច្ចុប្បន្នភាព ដើម្បីធានាថាស្ថាប័ននីតិប្បញ្ញត្តិមានព័ត៌មានគ្រប់គ្រាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាគណៈប្រតិភូក៏បានបន្តចុះទស្សនកិច្ចនៅ មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ និង និយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការគ្រប់គ្រង និងការការពារសុវត្ថិភាពបច្ចេកវិទ្យានៅកម្ពុជា ហើយគណៈប្រតិភូក៏បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅ «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដែលជាមជ្ឈមណ្ឌលដំបូងគេបង្អស់នៅកម្ពុជា ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា