អគារមិត្តភាពកម្ពុជា-កូរ៉េ ទី២ នៃមន្ទីរពេទ្យកុមារជាតិ ចាប់ផ្តើមសាងសង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគារមិត្តភាពកម្ពុជា-កូរ៉េ ទី២ នៃមន្ទីរពេទ្យកុមារជាតិ ចាប់ផ្តើមសាងសង់

អគារមិត្តភាពកម្ពុជា-កូរ៉េ ទី២ នៃមន្ទីរពេទ្យកុមារជាតិ ចាប់ផ្តើមសាងសង់

ភ្នំពេញ៖អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណង​របស់​សាធារណរដ្ឋកូរ៉េដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យា​វេជ្ជសាស្រ្តថ្មីៗត្រូវបានប្រារព្ធពិធីចាប់ផ្តើមសាងសង់ជាផ្លូវការ ។

Advertisement

អគារមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសីលា​បើកការដ្ឋាន​សាងសង់​កាលពីព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជា​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយឯកឧត្តម គីម ឆាងយ៉ុង
ឯកអគ្គ​រដ្ឋ​​ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

អគារដែលត្រូវសាង់សង់មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ ស្មើនឹង៥ជាន់ រាប់ទាំង​ជាន់ក្រោមដី។ គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េតាមជាន់នីមួយៗ ។អគារ​មានការ​បែងចែកមុខងារ​ដាច់ដោយ​ឡែកពីគ្នាដូចជា៖ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។
-ជាន់ទី១៖ ផ្នែក​ស្ដារតាលទ្ធភាពពលកម្ម ផ្នែកលាងឈាម និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងក។
-ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។ -ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហា មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ និង-ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ មាន ២៨ គ្រែ និងមានបន្ទប់ដាក់​អ្នកជំងឺដោយឡែកចំនួន ១។

ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាលបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន​ចំពោះរដ្ឋា​ភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែល​តែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹង គុណភាពសេវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យ​កុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស៕

ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា