សម្តេច ម៉ែន សំអន យកឱកាសទិវាអន្តរជាតិនារីអញ្ជើញសួរសុខទុក្ខ​កងទ័ពភាគខាងជើងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ម៉ែន សំអន យកឱកាសទិវាអន្តរជាតិនារីអញ្ជើញសួរសុខទុក្ខ​កងទ័ពភាគខាងជើងប្រទេស

សម្តេច ម៉ែន សំអន យកឱកាសទិវាអន្តរជាតិនារីអញ្ជើញសួរសុខទុក្ខ​កងទ័ពភាគខាងជើងប្រទេស

ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។

Advertisement

ក្នុងឱកាសនៃជំនួបសាកសួរខុខទុក្ខកងទ័ពនៅខេត្តព្រះវិហារ កំពង់ធំ កាលព្រឹកថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិ​សង្គហបណ្ឌិតបាននាំការផ្តាំផ្ញើនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុង​បំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។សម្តេចក៏បានណែនាំដល់អាជ្ញាធរគ្រប់​ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជា​ប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។

គូសរំលេចទាក់ទងនឹងប្រធានបទទិវានារីអន្តរជាតិ៨មីនា ឆ្នាំនេះ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា ជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយ​ផលអាច​ឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ។ការពារស្រ្តីនិងក្មេងស្រីពីអំពើ​ហិង្សាទាក់ទង​នឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។

ក្នុងឱកាសនេះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូននូវអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនធំ ដល់កងវរៈសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និង៣៩៥ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ៤៤៦ និង៤៤៧ ៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា