ពលករកម្ពុជា កំពុង ធ្វើការ នៅប្រទេសថៃ អាចនឹងទទួល បាន ការពន្យាទិដ្ឋាការ ៦ ខែបន្ថែមទៀត  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលករកម្ពុជា កំពុង ធ្វើការ នៅប្រទេសថៃ អាចនឹងទទួល បាន ការពន្យាទិដ្ឋាការ ៦ ខែបន្ថែមទៀត 

ពលករកម្ពុជា កំពុង ធ្វើការ នៅប្រទេសថៃ អាចនឹងទទួល បាន ការពន្យាទិដ្ឋាការ ៦ ខែបន្ថែមទៀត 

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស្រី ទ្រីនុច ធៀនថុង (Treenuch Thienthong) បាន ឲ្យ ដឹង ថា ពលករខ្មែរ ដែលត្រូវ អស់សុពល ភាព ទិដ្ឋាការ ក្នុងប្រទេសថៃ អាចនឹងទទួល បាន ការពន្យារយៈ ពេល ៦ខែ បន្ថែមទៀត។
ការលើកឡើង នេះ បន្ទាប់ពីប្រទេសថៃ កំពុងជួបវិបត្តិ ខ្វះកម្លាំងពលកម្ម យ៉ាងធ្ងន់ធ្ងរ។ ជាពិសេស សម្រាប់   វិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ខណៈ រដូវ ប្រមូលផល ផ្លែឈើ បាន មកដល់។
សារព័ត៌មាន Amarin News បានដកស្រង់ប្រសាសន៍របស់លោកស្រី ទ្រីនុច ធៀនថុង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជន កាលពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងវិស័យកសិកម្ម អំពៅ កៅស៊ូ ទុរ៉េន សំណង់ និងសេវាកម្ម កំពុងខ្វះខាតកម្លាំងពលកម្ម ធ្ងន់ធ្ងរ ។ ជាពិសេសផល កសិកម្ម ដែលត្រូវប្រមូល ត្រូវរំពឹងថា នឹងឈានដល់ ៦,៩លានតោន ក្នុងនោះផ្លែទុរេនតែមួយមុខមានចំនួន ១.៩ លានតោន។  
លោកស្រី ទ្រីនុច ធៀនថុង បានលើកឡើងថា រដ្ឋាភិបាលថៃ នឹងពិចារណា អនុញ្ញាតិ ឲ្យ ពលករ ខ្មែរ បន្តធ្វើការ ក្នុងប្រទេសថៃ រយៈ ពេល ៦ខែបន្ថែមទៀត សម្រាប់ ពលករ ដែល ត្រូវ អស់ សុពលភាព ទិដ្ឋាការ នៅ ចុង ខែ មីនា នេះ តាម សំណើររបស់វិស័យឯកជន។ ប៉ុន្តែ ក្រសួងការងារ នឹង មិន អនុញ្ញាត ឲ្យ ជ្រើសរើស ពលករខ្មែរថ្មីបន្ថែមទៀតឡើយ។ ដំណាលគ្នានេះ ពលករកម្ពុជា ដែលកាន់បណ្ណព្រំដែន រកស៊ីបេះផ្លែឈើតាមរដូវកាលនៅខេត្តភាគខាងតកើត ចំនួន៦០៧២នាក់ ក្រសួងការងារថៃនឹងពិចារណាលើការបន្តឱ្យធ្វើការនៅប្រទេសថៃចំនួន៣ខែទៀត។  
លោក ស៊ុមឆៃ មរកតស្រីវ៉ាន់ អគ្គនាយកនៃនាយកដ្ឋានការងារថៃ ឱ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជាចំនួន ជាង៥៣ ៨០០ នាក់ ដែលនឹងផុតសុពុលភាពធ្វើការ និងស្នាក់នៅប្រទេសថៃនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ហើយមានពលករកម្ពុជាជាង ៨៥ ១១០ នាក់ផ្សេងទៀតដែល នឹងផុតកំណត់នៅខែធ្នូ ឆ្នាំ២០២៦។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ប្រទេសថៃកំពុងឈានដល់រដូវប្រមូលផលដំណាំទុរ៉េន មៀន និងមង្ឃុត សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ខណៈកម្លាំងពលកម្ម៨០ភាគរយជាពលករខ្មែរ។
លោក ឈឹម វិបុល អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ពលករខ្មែរមួយចំនួនដែលជិតដាច់វីសានៅខែមីនានេះ បានសម្រេចវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមជើងហោះហើរ ព្រោះបារម្ភពីការប្រឈមក្លាយជាពលករខុសច្បាប់។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា បានលើកឡើងថា កម្ពុជាកំពុងតាមដានលើសេចក្តីសម្រេចជាផ្លូវការរបស់រដ្ឋាភិបាលថៃថា បន្ត ឬមិនបន្តសម្រាប់ពលករខ្មែរ ។
ឯកឧត្តមបញ្ជាក់ថា សម្រាប់កម្ពុជា យើងនៅតែផ្តោតលើការធានាសន្ធិ លក្ខខណ្ឌសមរម្យសម្រាប់ពលករកម្ពុជាទាំងអស់ដែលកំពុងធ្វើការនៅក្រៅប្រទេស រួមទាំងប្រទេសថៃផងដែរ។
ក្រសួងការងារកម្ពុជា បានបង្ហាញថា អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃចំនួនជាង៣២ម៉ឺននាក់ទទួលបានការងារធ្វើ នៅកម្ពុជា ហើយឱកាសការងារជាង៨ម៉ឺន៣ពាន់កន្លែងនៅតាមរាជធានីខេត្តបន្ថែមទៀតកំពុងរង់ចាំពលរដ្ឋខ្មែរ និងអតីតពលករខ្មែរ៕  
ដោយ៖សៅ សុខអេង

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា