គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ការឆបោកអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ

ភ្នំពេញ៖គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត នៅថ្ងៃសុក្រទី១៣ ខែមីនា នេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

Advertisement

សេចក្តីព្រាងច្បាប់ប្រឆាំងការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិត ត្រូវបានរៀបចំដោយក្រសួងពាក់ព័ន្ធក្នុងពេល​ជាមួយការ​បើកប្រតិបត្តិការបង្រ្កាបការឆបោកអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់បណ្តាញព័ត៌មាន AMS ថា បើគ្មានការប្រែ​ប្រួលទេ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ប្រឆាំង​ការក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។

ឯកឧត្តមបញ្ជាក់ថា ថ្ងៃសុក្រនេះច្បាប់អនឡាញនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ហើយលើសពីនេះក្រុមការងារនឹងផ្ដល់ព័ត៌មានជូនបងប្អូនអ្នកសារព័ត៌មានតាមក្រោយទៀត។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះមិនបានបញ្ជាក់លម្អិតថាសេចក្ដីព្រាងច្បាប់នេះមានអ្វីខ្លះ និងមានប៉ុន្មាន​មាត្រានោះទេ ដោយសារឯកឧត្តមថាសេចក្ដីព្រាងច្បាប់នេះមានភាពស្មុគស្មាញច្រើនទាមទារការត្រួតពិនិត្យឱ្យ​បានច្បាស់លាស់​ជាមុនសិន។ ចំណែកការបញ្ជូលទៅរដ្ឋសភាពិនិត្យនិងសម្រេចក៏មិនទាន់ដឹងថ្ងៃជាក់នោះដែរ។

លោក សុក សំអឿន មេធាវី និងជាអ្នកជំនាញច្បាប់មានបទពិសោធន៍មួយរូបនៅកម្ពុជា យល់ឃើញថាសេចក្តីព្រាងច្បាប់​ប្រឆាំងការ​ក្លែងបន្លំទូរគមនាគមន៍ និងការឆបោកតាមអ៊ីនធឺណិតនេះ មានសារសំខាន់។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ នៅថ្ងៃទី៤មីនា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតពីការតាំងចិត្តលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ។

កម្ពុជាបាននិរទេសជនបរទេសដែលសង្ស័យថាជាអ្នកឆបោកជាង ៤៨.០០០នាក់ ខណៈជនបរទេសជាង ២១ម៉ឺននាក់​ផ្សេងទៀតបាន​ចាកចេញពី​ព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញ​បានបង្កើនការរឹតបន្តឹងតាំងពីខែមិថុនាឆ្នាំមុន៕
ដោយ៖សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា