ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (The 12th Asia-Pacific Spectrum Management Conference)។

Advertisement

ពិធីនេះ ត្រូវបានសហការរៀបចំដោយនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) និង វេទិកាសកល (Forum Global) ដោយមានការអញ្ជើញចូលរួមពីលោក Masanori Kondo អគ្គលេខាធិការសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាពទូរគមនាគមន៍សកល (ITU) នាយកគ្រប់គ្រងនៃវេទិកាសកល (Forum Global) ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក.ប.ទ.និងន.ទ.ក. តំណាងនិយ័តករ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងវិស័យឯកជនជាតិនិងអន្តរជាតិ ប្រមាណ ២៥០រូប នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ជាធនធានកម្រដ៏មានតម្លៃរបស់ជាតិនិងជាមូលដ្នានគ្រឹះក្នុងការពង្រីកសេវាគ្របដណ្តប់របស់ទូរសព្ទចល័ត ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ដូច្នេះ ការកំណត់ទិសដៅគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងនិងបែងចែកធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ គឺជាកត្តាចំបាច់បំផុតសម្រាប់កម្ពុជាដើម្បីកំណត់វិធានច្បាស់លាស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអត់ខ្សែ ប្រសិទ្ធភាពនៃការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ និងការប្រកួតប្រជែងដោយតម្លាភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់សេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចំនួន ៧៦៧ ទីតាំង និងបានបង្កើនដល់ចំនួន ១៥៩២ ទីតាំង គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ៕

ដោយ៖ង៉ាន់ ទិត្យ
រូឞភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា