ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង

ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង

ក្នុងឱកាសចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យក្រុមការងារពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីបន្តពង្រឹងគោលដៅគម្រោង ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

Advertisement

ឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នាំគ្នាបង្កបង្កើនផល ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។

សម្រាប់គម្រោង LASED IV នាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារចាប់ផ្តើមពិភាក្សាជាមួយធនាគារពិភពលោកជាមុន ដើម្បីងាយស្រួលអនុវត្តគម្រោង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែង សម្រាប់ភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជួយដាំដុះដំណាំ ដែលមានតម្លៃសេដ្ឋកិច្ច ដូចជា ដើមអាកាស្យា ដើមប្រេងខ្យល់ និងស្វាយចន្ទី ព្រមទាំងជួយជ្រើសរើសសត្វចិញ្ចឹមជូនដល់ប្រជាពលរដ្ឋ ដែលចំណាយតិច ប៉ុន្តែអាចផ្តល់ផលចំណេញច្រើន ដូចជា គោ ពពែ ឈ្លូស និងសត្វក្រួចជាដើម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់សម្រាប់ខេត្តកំពង់ឆ្នាំង ដែលគួររៀបចំកសាងផែថ្មីមួយដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រសើរជាងមុន។

ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា គោលដៅនៃគម្រោងសម្បទានសង្គមកិច្ច មិនមែនត្រឹមតែផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យភូមិដែលពួកគាត់រស់នៅ ក្លាយជាភូមិដែលមានសេដ្ឋកិច្ចដំណើរការ មានការងារធ្វើ មានប្រាក់ចំណូល និងមានប្រាក់សន្សំ។

លើសពីនេះ ការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងភូមិ ក៏នឹងជួយកាត់បន្ថយបំណុលគ្រួសារ និងបន្ធូរបន្ថយសម្ពាធពីប្រាក់កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា គម្រោង LASED IV នឹងផ្តោតជាពិសេសលើភូមិដែលជួបការលំបាកខ្លាំងជាងគេ ដោយជួយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែម និងបង្កើតឱកាសការងារ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា