លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជាកំពុងជួយយុវតីកម្ពុជាឱ្យកាន់តែរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជាកំពុងជួយយុវតីកម្ពុជាឱ្យកាន់តែរឹងមាំ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមកាយឫទ្ធិនារីកម្ពុជាកំពុងជួយយុវតីកម្ពុជាឱ្យកាន់តែរឹងមាំ

សៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានមាន​ប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។

Advertisement

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប កាលពីចុង​សប្ដាហ៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក សមាជិកា និងកុមារី យុវតី របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ប្រកបដោយសុខភាពល្អ មាំមួន ការរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ល្អ សមត្ថភាពពេញលេញ និងជំនឿជាក់យ៉ាងមុតមាំ លើខ្លួនឯង ក្រោយពីទទួលបាន​ការរៀនសូត្រ និងបណ្តុះបណ្តាលពីសមាគម ក្នុងរយៈពេល ៤ឆ្នាំមកនេះ ។

លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀតសម្រាប់យុវតីដែលភាពរឹងមាំ និងមានចំណេះជំនាញល្អ ជាពិសេសភាសាអង់គ្លេស ក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងកម្មវិធីអន្តរជាតិ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយទទួលបាននូវការចែក​រំលែកចំណេះ​ដឹង ពីថ្នាក់ដឹកនាំនៃយុវជនកាយឫទ្ធិអន្តរជាតិ ដែលត្រង់ចំណុចនេះ យុវតីដទៃទៀតគួរសិក្សាស្វែងយល់ពីពួកគេ ដែលទទួល​បានការលើកទឹកចិត្តទាំងនោះ ។

បើតាមលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ប្រធានកិតិ្តយសសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាបលើកឡើងថា ចាប់ពី​បានបង្កើតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២មក សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ចូល​សមាជិកទូទាំង ១៣ ក្រុង ស្រុក នៃខេត្តសៀមរាប ដោយមានសមាជិកសរុប ១២៥៣រូប ក្នុងនោះ សមាជិកាសកម្មចំនួន ៨៤០រូប គ្រូបង្គោលចំនួន ៣៦រូប រួមទាំងសមាជិកានិងសមាជិកគាំទ្រចំនួន ៣៧៧រូប ។

ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនដល់សមាគមកាយឫទ្ធិនារីកម្ពុជា សាខា​ខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋានដែលបានដឹកនាំកូនៗដាំបន្លែ វេចខ្ចប់អាហារ ស្បៀងផ្សេងៗ​ជូនវីរកងទ័ព ពលរដ្ឋភៀសសឹក ថែមទាំងផ្តល់ឱកាសបណ្តុះបណ្តាល អប់រំដល់សមាជិកាសកម្ម កូនៗ ក្មួយៗ យ៉ាងយក​ចិត្ត​ទុកដាក់ ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ សមាគមកាយឫទ្ធិនារីកម្ពុជា នឹងរៀបចំមហាសន្និបាត​កាយឫទ្ធិនារី ពិភពលោកលើកទី៣៩ (39th WAGGGS World Conference) និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីអង្គរដ៏អស្ចារ្យ គឺខេត្តសៀមរាប។ មហាសន្និបាតនេះ នឹងមាន​វត្តមានសមាសភាព WAGGGS និង សហគមន៍ OB-PS មកពីទ្វីបទាំង ៥ ដែលមានសមាជិកជាង១៥០ប្រទេស ចូលរួមផងដែរ ៕
ដោយ៖វណ្ណ លុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា