សារមន្ទីរសហរដ្ឋអាម៉េរិកប្រគល់រូបចម្លាក់ខ្មែរ នៅសតវត្សន៍ទី ១២ មកឱ្យកម្ពុជាវិញនៅខែឧសភា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរសហរដ្ឋអាម៉េរិកប្រគល់រូបចម្លាក់ខ្មែរ នៅសតវត្សន៍ទី ១២ មកឱ្យកម្ពុជាវិញនៅខែឧសភា

សារមន្ទីរសហរដ្ឋអាម៉េរិកប្រគល់រូបចម្លាក់ខ្មែរ នៅសតវត្សន៍ទី ១២ មកឱ្យកម្ពុជាវិញនៅខែឧសភា

ភ្នំពេញ៖សារមន្ទីរ Reading Public Museum នៅ សហរដ្ឋអាម៉េរិក បានសម្រេចប្រគល់រូបចម្លាក់ខ្មែរចំណាស់ជាង ១ពាន់ ឆ្នាំ មកឲ្យ ប្រទេសកម្ពុជាវិញ ដោយ អះអាងពី ការទទួលខុសត្រូវ ចំពោះ ច្បាប់អន្តរជាតិ។
គេហទំព័រព័ត៌មាន 69 News ផ្សាយនោថ្ងៃពុធ ទី១៨ ខែមីនា ដោយស្រង់សម្តី លោក Geoffrey K. Fleming នាយកប្រតិបត្តិនៃមូលនិធិរបស់សារមន្ទីរ Reading Public Museum ថា សារមន្ទីរឯកជន ដ៏ធំ ក្នុងរដ្ឋ ផេនស៊ីវេញ៉ា(Pennsylvania) នេះ ធ្វើទៅតាមច្បាប់បេតិកភណ្ឌអន្តរជាតិ ហើយសារមន្ទីរធានាខុសត្រូវចំពោះភាពជាម្ចាស់ការនៃវត្ថុបុរាណពីជុំវិញពិភពលោក ។
អ្នកនាំពាក្យក្រសួងវប្បធម៌ មិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណ នៃ រូបចម្លាក់ នេះ បាន នៅឡើយ។
លោក Bradley J. Gordon មេធាវី និងជាទីប្រឹក្សានៅទីក្រុងភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន AMS ថារូបចម្លាក់នេះជារូបចម្លាក់ស្ថិតនៅសម័យអង្គរក្នុងសតវត្សទី១២។ ហើយបច្ចុប្បន្នរូបចម្លាក់នេះ កំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉ក ហើយអាចនឹង ត្រូវបញ្ជូន ត្រឡប់មកកម្ពុជាវិញនៅខែឧសភាខាងមុខនេះ។  
លោក Bradley J. Gordon មានប្រសាសន៍ថា ការធ្វើមាតុភូមិនិវត្តន៍រូបចម្លាក់សម័យអង្គរនេះជាការបើកជំពូកថ្មីនៃការស្រាវជ្រាវ និងការយល់ដឹងអំពីអតីតកាលវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។
លោកបាន កោតសរសើរចំពោះសារមន្ទីរមួយនេះដែលបានប្រគល់រូបចម្លាក់នេះឱ្យទៅម្ចាស់ដើមវិញសម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ លោក Bradley J. Gordon អំពាវនាវ ដល់សារមន្ទីរ និងអ្នកប្រមូលឯកជនដែលកាន់កាប់វត្ថុបុរាណខ្មែរដទៃទៀតយកគំរូតាមសារមន្ទីរ Reading Public Museum មួយនេះ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួលបានវត្ថុបុរាណខ្មែរចំនួន៧៤រូប ពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ពីប្រទេសអង់គ្លេស។ គឺជាសម្បត្តិវប្បធម៌ជាតិ កម្ពុជា ដែលបាត់បង់ ចំនួន ច្រើន មួយ ត្រូវ បាន បញ្ជូនត្រឡប់ មកកាន់ ប្រទេសកំណើតវិញ នៅដើមឆ្នាំ ២០២៦នេះ។

Advertisement

ក្រុមអ្នកជំនាញធ្លាប់បានលើកឡើងថា ស្នាដៃសិល្បៈបុរាណខ្មែរជាច្រើន ត្រូវបានលួចយកចេញពីប្រាសាទ និងទីតាំងផ្សេងទៀតក្នុងអំឡុងកម្ពុជាមានភាពចលាចលនយោបាយក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ ១៩៧០៕
ដោយ៖សៅ សុខអេង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា