កម្មកររោងចក្រទទួលបានសោហ៊ុយធ្វើដំណើរបន្ថែម ២,៥០ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់ថ្លៃប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មកររោងចក្រទទួលបានសោហ៊ុយធ្វើដំណើរបន្ថែម ២,៥០ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់ថ្លៃប្រេង

កម្មកររោងចក្រទទួលបានសោហ៊ុយធ្វើដំណើរបន្ថែម ២,៥០ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់ថ្លៃប្រេង

នារសៀលថ្ងៃទី២០ ខែមីនា នៅទីស្តីក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។ ការប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

Advertisement

តាមរយៈកិច្ចប្រជុំក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ជាលទ្ធផល អង្គប្រជុំបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នដល់បងប្អូនកម្មករនិយោជិតចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងអនុវត្តបច្ចុប្បន្ន រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។

យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការងារ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានា ដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ សំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

តំណាងភាគីកម្មករនិយោជិតក៏បានថ្លែងអំណរគុណ ដល់ភាគីនិយោជក ដែលបានឆ្លើយតបជាវិជ្ជមាន ចំពោះ សំណូមពររបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយរបស់កម្មករក្នុងកាលៈទេសៈដ៏លំបាកនេះ។

ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា លទ្ធផលនេះបានកើតចេញពីការរួមចំណែកគ្នាដោះស្រាយ រវាងភាគីនិយោជក អ្នកផ្តល់សេវាដឹកជញ្ជូន និងរាជរដ្ឋាភិបាល ហើយវាក៏បង្ហាញពីភាពចាស់ទុំនៃយន្តការត្រីភាគីនៅកម្ពុជាក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផលិតភាពការងារ និងកម្រិតនៃការនាំចេញ។
យោងតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ រហូតមកទល់ពេលនេះ មិនមានការផ្អាកការបញ្ជាទិញ ឬការស្នើសុំរោងចក្រកាត់ដេរនៅកម្ពុជាឲ្យផ្អាកការផលិតនោះទេ បើទោះបីថ្លៃដឹកជញ្ជូនទៅអឺរ៉ុប មានការកើនឡើងក៏ដោយ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា