វិស័យអប់រំឯកជន បន្តអនុវត្តទិសដៅ ១២ចំណុច ដើម្បីគុណភាពធនធានមនុស្សនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យអប់រំឯកជន បន្តអនុវត្តទិសដៅ ១២ចំណុច ដើម្បីគុណភាពធនធានមនុស្សនៅកម្ពុជា

វិស័យអប់រំឯកជន បន្តអនុវត្តទិសដៅ ១២ចំណុច ដើម្បីគុណភាពធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជាមិនអាចខ្វះបាននូវការចូលរួមពីវិស័យអប់រំឯកជនដើម្បីបង្កើនគុណភាពធនធានមនុស្សផង និងដើម្បីការងារសម្រាប់ពលរដ្ឋកម្ពុជាផងដែរទេ។ ជាក់ស្តែងប៊ែលធីគ្រុបដែលត្រូវបានគេស្គាល់ថាមានវិស័យអប់រំឯកជនឈានមុខគេមួយនៅទេសកម្ពុជា បានផ្តល់ការងារដល់ពលរដ្ឋខ្មែររាប់ពាន់កន្លែង នេះបើតាមឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ដែលបានលើកឡើងនៅក្នុងឱកាសសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ មិនតែប៉ុណ្ណោះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញទិសដៅអនុវត្ត ចំនួន១២ចំណុចដើម្បីក្រុមហ៊ុន អាចបន្តចូលរួមជួយផ្តល់ការងារជូនពលរដ្ឋ និងពង្រឹងគុណភាពអប់រំកម្ពុជា រួមមាន ៖

Advertisement

១-ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
២-បន្តអនុវត្ត E-BELTEI GROUP (ប៊ែលធី គ្រុប អេឡិចត្រូនិច) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI IU App និង BELTEI E-Learning Cambodia)
៣-គ្រោងដាក់ឱ្យដំណើរការកម្មវិធី Mobile App ថ្មី “BELTEI E-Learning Cambodia” ដែលជាការសិក្សាបែបឌីជីថល សម្រាប់សិស្ស-និស្សិតទូទៅ អ្នកសិក្សាជាតិ-អន្តរជាតិ ជាពិសេសប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស អាចរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង
៤-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំនៅគ្រប់កម្រិត-ថ្នាក់ទាំងសាលា និងសាកលវិទ្យាល័យ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៥-ពង្រឹងការគោរពវិន័យរបស់សិស្ស-និស្សិត ជាពិសេសអវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៦-ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ៖ សិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបពី ៩៥% ឡើងទៅ, សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ពី ៩០% ឡើងទៅ និងសិស្សភាសាចិនទូទៅ ត្រូវបានពិន្ទុតេស្ត HSK ១៨០ពិន្ទុឡើង ពី ៩០% ឡើងទៅ
៧-បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
៨-បើកវគ្គបំប៉ន (On the Job Training) ផ្នែកគរុកោសល្យ ជូនសាស្ត្រាចារ្យ-លោកគ្រូ-អ្នកគ្រូ ដើម្បពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ
គ្រូបង្រៀន ព្រមទាំងបើកវគ្គបំប៉នជំនាញតាមផ្នែកនីមួយៗ ឱ្យកាន់តែមានជំនាញច្បាស់លាស់ (Train to be professional)
៩-ពង្រឹងគុណភាពបណ្តុះបណ្តាលភាសាចិននៅគ្រប់កម្រិត-ថ្នាក់ ទាំងផ្នែកមហាវិទ្យាល័យចិន កម្មវិធីភាសាចិនទូទៅ និងកម្មវិធី២ភាសា – អង់គ្លេស-ចិន (ECSL) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១០-ខិតខំបញ្ចប់ការសាងសង់អគារសាកលវិទ្យាល័យទី៣-ទួលពង្រ, អគារស្នាក់នៅនិស្សិត, មជ្ឈមណ្ឌលកីឡា, អគារស្រាវជ្រាវនិងបោះពុម្ព (BELTEI University Press) ព្រមទាំងពង្រឹងផ្នែកនិពន្ធ និងផ្នែកបោះពុម្ព ឱ្យដំណើរការកាន់ល្អប្រសើរបន្ថែមទៀត
១១-ការិយាល័យ MONASH – BELTEI IU Cambodia នឹងបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀននៅខែតុលា ឆ្នាំ២០២៦ ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី
១២-ពង្រឹងផ្នែកអ្នកលក់នៅតាមសាខា ដោយត្រូវគោរពបទបញ្ជាផ្ទៃក្នុង មានភាពស្មោះត្រង់ (មិនលក់ទំនិញហាមឃាត-ទំនិញខូចគុណភាព) មានអនាម័យខ្ពស់ និងជំរុញការលក់ផលិតផលខ្មែរ (Made in Cambodia) ។

ថ្មីៗនេះការិយាល័យ MONASH – BELTEI IU Cambodia បានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្អនៅអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី។

ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន ២៦រូប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ១៤៩រូប៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា