ចិន ថាទោះសា្ថនភាពពិភពលោកប្រែប្រួលបែបណា មិត្តភាពចិន និងកម្ពុជា នៅតែរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ថាទោះសា្ថនភាពពិភពលោកប្រែប្រួលបែបណា មិត្តភាពចិន និងកម្ពុជា នៅតែរឹងមាំ

ចិន ថាទោះសា្ថនភាពពិភពលោកប្រែប្រួលបែបណា មិត្តភាពចិន និងកម្ពុជា នៅតែរឹងមាំ

ភ្នំពេញ៖មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ មិត្តភាពរវាងចិន និងកម្ពុជានៅតែស្ថិតស្ថេរយូរអង្វែង និងកាន់តែរឹងមាំឡើងៗទៅតាមពេលវេលា។
នេះគឺជាការអះអាងរបស់ឯកឧត្តម ឆៃ ឈី មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) នៅក្នុងដំណើរចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី២៦ មីនា។
ព្រះមហាក្សត្រ និងព្រះរាជមាតារបស់ ព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យព្រះរាជសុខភាព ដែលជា រាជដំណើរពិនិត្យព្រះរាជសុខភាពនេះធ្វើឡើងជារៀងរាល់៦ខែម្តង ។

Advertisement

លោក ឆៃ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC និងជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការកណ្តាល CPC មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីយកការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរជាការណែនាំ បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។

ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិនត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនៅតែមិនរង្គោះរង្គើ និងរឹងមាំ។

ព្រះករុណា និងព្រះមហាក្សត្រី មានព្រះរាជបន្ទូលបន្ថែមថា កម្ពុជា ប្រកាន់ យ៉ាង ខ្ជាប់ខ្ជួន នូវ គោលការណ៍ ចិន តែមួយ គាំទ្រ គោលគំនិត និង គំនិត ផ្តួចផ្តើម សំខាន់ៗ ដែល ស្នើ ឡើង ដោយ ភាគី ចិន។ ជាពិសេសកម្ពុជាមាន ឆន្ទៈ ពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយ ចិន ក្នុង វិស័យ ផ្សេងៗ បង្កើន កិច្ចសហប្រតិបត្តិការ និង ការសម្របសម្រួល ពហុភាគី និង រួមគ្នា បញ្ចូល ភាពប្រាកដប្រជា ទៅក្នុង ពិភពលោក ដែល ពោរពេញ ដោយ ការផ្លាស់ប្ដូរ និង ភាពវឹកវរ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេច ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងនៅជំនួបជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថា បើទោះបីជាពិភពលោកមានបម្រែបម្រួល យ៉ាងណាក៏ដោយ ក៏កម្ពុជា និងចិន នៅតែជាមិត្តដ៏ល្អនឹងគ្នាជានិច្ច៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា