កម្ពុជា-វៀតណាម ពិភាក្សាគ្នា ដោះស្រាយការប្រឈមក្នុងការគ្រប់គ្រងធនធានទឹកក្រោមដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម ពិភាក្សាគ្នា ដោះស្រាយការប្រឈមក្នុងការគ្រប់គ្រងធនធានទឹកក្រោមដី

កម្ពុជា-វៀតណាម ពិភាក្សាគ្នា ដោះស្រាយការប្រឈមក្នុងការគ្រប់គ្រងធនធានទឹកក្រោមដី

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំរួមគ្នាស្តីពីការគ្រប់គ្រងធនធានទឹកក្រោមដី ដើម្បីដោះស្រាយបញ្ហាប្រឈមប្រកប​ដោយនិរន្តរភាពរយៈពេលវែងនៃដីសណ្ដទន្លេមេគង្គ។

Advertisement

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន ក្នុងខេត្តសៀមរាប មានការចូលរួមពីអ្នកពាក់ព័ន្ធនានាទាំងថ្នាក់រដ្ឋមន្ត្រី និងថ្នាក់​តំបន់ ដើម្បីចែករំលែកលទ្ធផលការងារប្រចាំឆ្នាំលើកទី១ នៃគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្ត​ទន្លេមេគង្គ(CMDA) ដែលជាគម្រោងគ្រប់គ្រងទឹកក្រោមដីឆ្លងដែនរវាងប្រទេសជាប់របងគ្នាទាំងពីរ។

យោងតាមការចុះផ្សាយរបស់ Viet Nam News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ គម្រោង«លើកកម្ពស់និរន្តរភាព​ទឹកក្រោម​ដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ(CMDA)» គឺជាគម្រោងធំជាងគេនៅតំបន់អាស៊ីភាគអគ្នេយ៍ ដើម្បីដោះស្រាយ​ភាពអាស្រ័យគ្នារវាងប្រព័ន្ធអេកូឡូស៊ីនៃដីសណ្ដទន្លេមេគង្គ និងអាងទឹកឆ្លងព្រំដែនរវាងកម្ពុជា និងវៀតណាម។

គម្រោងដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការគ្រប់គ្រង​ទឹកក្រោមដីប្រកបដោយនិរន្តរភាពទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារ​ធនធានទឹកដ៏សំខាន់សម្រាប់សហគមន៍ កសិកម្ម និងប្រព័ន្ធអេកូឡូស៊ី។

លោក Andrew Wyatt នាយករងប្រចាំតំបន់នៃអង្គការ IUCN មេគង្គក្រោម បានគូសបញ្ជាក់ថា CMDA គឺជាគំនិតផ្តួចផ្តើមទ្រង់​ទ្រាយធំដំបូងគេ ក្នុងការបញ្ជាក់អំពីការតភ្ជាប់រវាងប្រព័ន្ធអេកូឡូស៊ីដីសណ្តទន្លេមេគង្គ និងអាងទឹកឆ្លងដែន។ ការរកឃើញរបស់​គម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រសម្រាប់យុទ្ធសាស្ត្ររួម រួមទាំងកម្មវិធីសកម្មភាពយុទ្ធសាស្ត្រ(SAP) ដើម្បីដោះ​ស្រាយ​បញ្ហាប្រឈមនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរយៈពេលវែង។

បណ្ឌិត វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មាធិការថ្នាក់តំបន់ បញ្ជាក់ថាចាប់តាំងពីកិច្ច​ប្រជុំគណៈកម្មាធិការតំរង់ទិសថ្នាក់តំបន់(RPSC) លើកដំបូងនៅប្រទេសវៀតណាម នៃគម្រោង CMDA បានសម្រេចវឌ្ឍនភាព​សំខាន់ៗ រួមមាន៖ ការបង្កើតមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រ និងស្ថាប័នកាន់តែរឹងមាំ សម្រាប់ ការងារអភិបាលកិច្ចទឹក​ក្រោមដី​ឆ្លងដែនប្រកបដោយចីរភាព រួមទាំងការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង(IMC)៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា