ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

Advertisement

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុកជំនួសការនាំចូល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ រួមមាន (១) សហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិតកម្ម ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន (២)ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល៖ ក.ប.ទ. នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់អាជីកម្មក្នុងស្រុក តាមរយៈគម្រោង ថ្នាលសម្រាប់ប្រតិបត្តការអាជីវកម្ម (៣) ជំរុញការអភិវឌ្ឍជំនាញ តាមរយៈការបណ្តុះបណ្តាលដោយវាគ្មិនក្នុងស្រុក និងវាគ្មិនល្បីៗ មកពីក្រៅប្រទេស ជាពិសេសបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត (AI) (៤) រៀបចំសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) ដើម្បីផ្តល់ជាទីកន្លែងធ្វើការរួម (Co-working Space) បន្ទប់បណ្តុះបណ្តាល និងបណ្តាញទំនាក់ទំនងសម្រាប់សហគ្រិន និង (៥) លើកទឹកចិត្តដល់ធុរកិច្ចជន និងសហគ្រិនទាំងអស់ ក្នុងការរកឱកាសពង្រីកអាជីវកម្មតាមរយ: «សួនឌីជីថលកម្ពុជា» (Cambodia Digital Park) ដែលជាការបោះជំហានដ៏សំខាន់ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់បំប្លែងអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មវៃឆ្លាត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា