សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាព និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស

ភ្នំពេញ៖ ដូចកម្មវិធីបានគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី​សាធារណរដ្ឋបារាំង។

Advertisement

អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំង​សមាជិកនៃរាជរដ្ឋា​ភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួននៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំកំពូលស្តីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួប​ពិភាក្សាការងារ​ជាមួយឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពី​ការ​ពង្រឹងនិងពង្រីកបន្ថែមនូវកិច្ច​សហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរ ទស្សនៈទៅលើកិច្ចសហ​ប្រតិបត្តិ​ការ​ពហុភាគីរួមទាំង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំង​ការវិវត្តនៅក្នុងតំបន់ និងពិភពលោកផងដែរ។

នៅប្រទេសបារាំងដដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាព តែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង (Lyon) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំ​កំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍ សំខាន់មួយ​របស់ប្រទេសបារាំង ក្នុងនាមជាប្រធាន​ក្រុម​ប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះគឺ ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការ​អន្តរជាតិ សង្គមស៊ីវិល និងអ្នក វិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធ​អេកូឡូស៊ី។

តាមកម្មវិធីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូនឹងអញ្ជើញនិវត្តន៍នៅថ្ងៃទី១០ ខែមេសា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា