វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា

វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា

ភ្នំពេញ៖គម្រោងលុបចោលអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០១ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ របស់លោក អនុទីន ឆាន់វីរៈគុល ជានាយករដ្ឋមន្ត្រីថៃ អាចបង្កឱ្យមានភាពតានតឹងទឹកដី រវាង ប្រទេសទាំងពីរកាន់តែខ្លាំងឡើង។

Advertisement

គេហទំព័រ9DashLine នៅទីក្រុងឡុង ប្រទេសអង់គ្លេសផ្សាយកាលពី ថ្ងៃចន្ទថានៅពីក្រោយភាពជោគជ័យនៃការបោះឆ្នោត របស់លោក អនុទីន កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ គឺជាគោលនយោបាយរកសំឡេងឆ្នោតរបស់ លោកដែលបាននិយាយពី ការដកប្រទេសថៃចេញពីអនុស្សរណៈ យោគ យល់គ្នាឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។
គោលនយោបាយនេះដែលរុញច្រានដោយអ្នកជាតិនិយមថៃ។

អត្ថបទវិភាគនេះ បានលើកឡើងថា គម្រោងលុបចោលអនុស្សរណៈ ឆ្នាំ២០០១របស់ភាគីថៃ ជាឯកតោភាគីនេះ គឺមានផែនការក្នុងការកេង ចំណេញនៅតំបន់សមុទ្រត្រួតស៊ីគ្នា ដោយប្រើប្រាស់មនោគមវិជ្ជាជាតិ និយមធ្វើជាខែល ដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួនសម្រាប់ ក្រុមឥស្សរជននយោបាយ ឬក្រុមហ៊ុនប្រេង ឬឧស្ម័ន។ ប៉ុន្តែផែនការនេះបាន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃ។

ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុស្សរណៈយោគយល់គ្នាលេខ ៤៤ ហើយប្រទេសថៃគឺជារដ្ឋភាគីរួចហើយ មានន័យថាប្រទេសទាំងពីរមិនអាច ខួងប្រេងជាឯកតោភាគីបានឡើយ។

លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការលុបចោល អនុស្សរណៈឆ្នាំ២០០១នេះ នឹងបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែនបន្ថែមទៀតនិងជះឥទ្ធិពលផលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់និងការរារាំងទាញយកផលប្រយោជន៍ថាមពលរួមគ្នា។

លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការដកខ្លួនពី MoU ២០០១ ជារឿងចម្រូងចម្រាស់ ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខថាមពល និងធ្វើឱ្យការកំណត់ព្រំដែនកាន់តែស្មុគស្មាញ ដែលជាការខាតបង់ផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិកាអនាគត បានលើកឡើងថា ទោះបីគ្មានយន្តការទ្វេភាគីក្នុងការដំណោះស្រាយ ព្រំដែនកម្ពុជា និងថៃ ប៉ុន្តែយន្តការអន្តរជាតិក្នុងតំបន់នឹងមានឥទ្ធិពល។

លោកបញ្ជាក់ថា MoU ជាយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែន ទៅតាមនីតិវិធីច្បាប់ដោយសន្តិវិធី ប៉ុន្តែថៃធ្វើសង្គ្រាមរួចហើយ ដូច្នេះនីតិ​វីធីច្បាប់ និងMoU នេះក៏បានបញ្ជប់ជាមួយហ្នឹងដែរ។
តំបន់ត្រួតស៊ី​គ្នា (OCA)​រវាងកម្ពុជា និងថៃ មានផ្ទៃដីសមុទ្រប្រហែល ២៧.000គីឡូម៉ែត្រការ៉េដែលត្រូវបានប៉ាន់ប្រមាណ ថាមានទុនបម្រុង​ឧស្ម័នធម្មជាតិប្រហែល ៣១១ ពាន់លានម៉ែត្រគូប និងមានទុនបម្រុង​ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕

ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា