ក្រសួងបរិស្ថាន ៖គុណភាពទឹកទន្លេមេគង្គនិងតំបន់ងាយរងការ​បំពុលទឹកស្ថិតក្នុងកម្រិតល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថាន ៖គុណភាពទឹកទន្លេមេគង្គនិងតំបន់ងាយរងការ​បំពុលទឹកស្ថិតក្នុងកម្រិតល្អ

ក្រសួងបរិស្ថាន ៖គុណភាពទឹកទន្លេមេគង្គនិងតំបន់ងាយរងការ​បំពុលទឹកស្ថិតក្នុងកម្រិតល្អ

ភ្នំពេញ៖អ្នកជំនាញនៃក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានជាប្រចាំគុណភាពទឹកទន្លេមេគង្គ និងតំបន់ងាយរងការ​បំពុលទឹក។ការត្រួតពិនិត្យ​នៅក្នុងត្រីមាសទី១ ឆ្នាំនេះ លទ្ធផលបានបង្ហាញថា គុណភាពទឹកទន្លេមេគង្គ និងតំបន់​ងាយរងការ​បំពុល បាន​ស្ថិតក្នុងកម្រិតល្អដូចគ្នា។

Advertisement

ក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា មន្រ្តីជំនាញបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តនានា បានចុះពិនិត្យដោយផ្តោតលើប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក នៅចំណុចជាទីតាំងតាម​ដានគុណភាព​ទាំង​ទឹកចំនួន ១១ ទីតាំង ស្ថិតក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។ ការតាមដានត្រូវបានអនុវត្តជា​រៀងរាល់ខែ។លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣ខែជាប់ៗគ្នា ចាប់ពីខែមករា មកដល់ខែមីនា បានបង្ហាញថា គុណភាព​ទឹកទន្លេមេគង្គ ស្ថិតក្នុងកម្រិតល្អ។

ប៉ារ៉ាម៉ែត្រដែលក្រសួងបានដាក់ មានប៉ារ៉ាម៉ែត្រចំនួន ១២ រួមមា៖ន pH, DO, TSS, BOD, COD, TN, TP, NO3-1-N and Heavy Metal (Cd, Cr+6, Pb, Hg) ដែលជាប៉ារ៉ាម៉ែត្រសម្រាប់វាយតម្លៃសន្ទស្សន៍គុណភាពទឹក ។

ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំនេះដែរ ក្រសួងបរិស្ថាន បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹក​កខ្វក់​សម្អាត​រួចពីទីតាំងស្ថានីយ ឬអាងប្រព្រឹត្តកម្មរួមលើទីតាំងអាទិភាព ៧៧ទីតាំង ក្នុងនេះមាន ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះចំនួយ ៥២ទីតាំង ,ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន ១៣ទីតាំង និងបានអនុវត្តយកសំណាកទឹក សរុបចំនួន ២១៧សំណាក ដើម្បីវិភាគវាយតម្លៃការបំពុល។

ប្រភពដដែលបន្តថា ជារួមស្ថានភាពគុណភាពទឹកសាធារណៈទឹកមានសភាពថ្លា និងយោងតាមលទ្ធផលវិភាគពី​មន្ទីរពិសោធន៍​និងការវាយតម្លៃសន្ទស្សន៍គុណភាពទឹកបង្ហាញថា គុណភាពទឹកសាធារណៈស្ថិតក្នុងកម្រិតល្អ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការ​បំពុលគួរឱ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះដែរក្នុងរយៈពេល៣ខែដើមឆ្នាំដូចគ្នា មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះតាមដានតំបន់ងាយរងការ​បំពុលទឹក​សរុប​ចំនួន ១៩ទីតាំង ស្ថិតនៅខេត្តស្វាយរៀង, ខេត្តបាត់ដំបង ,ខេត្តកំពង់ស្ពឺ ,ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយយកសំណាក​ទឹកចំនួន ២៣សំណាកមកពិនិត្យ។តាមលទ្ធផលវិភាគដោយមន្ទីរពិសោធន៍និងការវាយតម្លៃសន្ទស្សន៍គុណភាពទឹក បង្ហាញ​ថាគុណភាពទឹកតំបន់ងាយរងការបំពុលទឹកស្ថិតក្នុងកម្រិតល្អ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យ​កត់សម្គាល់​នោះទេ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា