ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ

ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៥ ខែមេសា បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូន​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ ។

Advertisement

ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃ​រដ្ឋបាល​ស្រុកគាសក្រឡដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់​និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថាន​ភាពរស់​នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ន ដូចជាគ្រោះធម្មជាតិ, ផលប៉ះពាល់កើតចេញពីជម្លោះ​នៅតាម​តំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ាជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឱ្យចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាចំនួនជាង១២លានរៀល​សម្រាប់​ទិញជាស្បៀងអាហារចែកជូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា