លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ

លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងរៀបចំសិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរ(Presenting Research Result on Khmer Encoding Structure)»នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។

Advertisement

អាន៖តាមការជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ សិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរសិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨និង​៣០នាទីព្រឹក នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ ដែលបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ មកពីស្ថាប័នផ្សេងៗ ដូចជាអង្គការ SIL បណ្ឌិត្យសភាឌីជីថលកម្ពុជា ជាដើម។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានរួមចំណែកផ្តល់ធាតុចូលក្នុងការសិក្សាស្រាវជ្រាវនេះផងដែរ។

ប្រភពដដែលបញ្ជាក់ថា ប្រសិនបើសាធារណជនមានបំណងចូលរួមដោយផ្ទាល់ សូមបំពេញពាក្យស្នើសុំតាមបញ្ជាប់ដែលផ្តល់​ជូនក្នុងសេចក្តីជូនដំណឹង៕

ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា