ប្រមុខការទូតកម្ពុជាសោកស្តាយចំពោះការដកខ្លួនពី MoU ២០០១ របស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជាសោកស្តាយចំពោះការដកខ្លួនពី MoU ២០០១ របស់ថៃ

ប្រមុខការទូតកម្ពុជាសោកស្តាយចំពោះការដកខ្លួនពី MoU ២០០១ របស់ថៃ

«គឺជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001» ។ នេះគឺជាសេចក្តីអត្ថាធិប្បាយរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ទី ៣០ ខែមេសានេះ។

Advertisement

ស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានខ្មែរ AKP ឯកឧត្តម ប្រមុខការទូតកម្ពុជា ចាត់ទុកថា ការដកខ្លួនចេញពី MoU ២០០១ របស់ប្រទេសថៃ គឺជា«ជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ» រវាងប្រទេសទាំងពីរ។

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន នៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានជូនដំណឹងថា ប្រទេសថៃកំពុងតែស្ថិតក្នុងដំណើរការនៃការលុបចោល MOU ឆ្នាំ២០០១ ដែលកំពុងស្ថិតក្នុងដំណាក់កាលដាក់ជូនគណៈរដ្ឋមន្ត្រីថៃពិចារណានៅឡើយ ហើយប្រទេសថៃនឹងផ្ញើលិខិតជូនទៅកាន់ភាគីកម្ពុជា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានពិចារណាចប់រួចរាល់។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជា «នឹងបង្ហាញជំហរផ្លូវការរបស់ខ្លួនបន្ថែមទៀតក្នុងពេលខាងមុខ»។ ហើយ«កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ»។

MOU ឆ្នាំ២០០១ ជាយន្តការទ្វេភាគីដែលបានចុះហត្ថលេខារវាងប្រទេសថៃ និងកម្ពុជា សំដៅផ្តល់នូវក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រង និងបែងចែកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) រួមទាំងជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យភាគីទាំងពីរបន្តការអភិវឌ្ឍរួមគ្នានៃធនធានប្រេងកាតក្នុងតំបន់នេះ។

ប្រទេសថៃ បានអះអាងថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែនសមុទ្រនេះ គឺជាសិទ្ធិស្របច្បាប់ដែលអាចធ្វើជាឯកតោភាគីបាន។ ហើយប្រទេសថៃនឹងងាកមកប្រើប្រាស់យន្តការ UNCLOS ដែលជាក្របខណ្ឌច្បាប់អន្តរជាតិជាជំនួសវិញ។

ប្រទេសកម្ពុជា បានជំទាស់ជាបន្តបន្ទាប់ចំនួនពីរលើកក្នុងខែមេសានេះ ដោយចាត់ទុកថា ការដកខ្លួនជាឯកតោភាគីរបស់ប្រទេសថៃចេញពី MoU ២០០១ គឺជារឿងមិនត្រឹមត្រូវតាមទម្រង់ច្បាប់ដោយសារកិច្ចព្រមព្រៀងនេះបានក្លាយជានីតិវិធីច្បាប់អន្តរជាតិទៅហើយ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា