សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល ជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រី មន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានក្រុង/ស្រុក ចំនួន ៩ មាន ឃុំ/សង្កាត់ ចំនួន ៨៨ឃុំ សង្កាត់ និងមាន ភូមិចំនួន ១.៣៧៨ភូមិ មានប្រជាជនចំនួន ៩៥៩.៩៤២នាក់ ស្រី ៤៨៨.៨៣៩នាក់ ស្មើរនឹង ២១៦.៩៤៧គ្រួសារ ដោយអត្រាកំណើនប្រចាំឆ្នាំ ១,៣៣% ។

ឯកឧត្តមអភិបាលខេត្តបន្តថា ឆ្នាំ២០២៥ សេដ្ឋកិច្ចខេត្តកំពង់ស្ពឺ មានទំហំ ៤,៤% នៃសេដ្ឋកិច្ចជាតិ ក្នុងនោះ វិស័យកសិកម្ម មានទំហំ ៦៣២,៤លានដុល្លារ ស្មើរ ៣០,៥%, វិស័យឧស្សាហកម្ម មានទំហំ ៩៩៨,៩លានដុល្លារ ស្មើរ ៤៨,៣%, សេវាកម្ម មានទំហំ ៤៤០លានដុល្លារ ស្មើរ ២១,២% ។ ចំពោះការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ដោយអ្នកមានមុខរបរចំបងផ្នែកកសិកម្មស្មើរនឹង ៤៨.៥០%, អ្នកមានមុខរបរចំបងផ្នែកសិប្បកម្មស្មើរនឹង ០.២០% និងអ្នកមានមុខរបរចំបងផ្នែកសេវាកម្មស្មើរនឹង ៥១.៣០% ។

វិស័យឧស្សាហកម្ម មានការកើនឡើងឥតឈប់ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥កន្លងទៅ ទទួលបានគម្រោង វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០គម្រោង។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ខេត្តក៏ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។ បច្ចុប្បន្ន ទូទាំងខេត្តមានតំបន់សេដ្ឋកិច្ច(SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំងពល កម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គមកិច្ចដទៃទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លានដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ ក្នុងឆ្នាំ២០២៤ ។

វិស័យរ៉ែ និងថាមពល មានក្រុមហ៊ុនឧស្សាហកម្ម អាជីវកម្ម ធនធានរ៉ែ ចំនួន ១៤៧ការដ្ឋាន ក្នុងនោះរោងចក្រស៊ីម៉ង ចំនួន ១ ផលិតស៊ីម៉ង់បាន ផលិតបាន ១.៩៨០.០០០តោន/ឆ្នាំ, ការដ្ឋានថ្មសំណង់ចំនួន ៤៦ការដ្ឋាន ផលិតបាន ២.២២០.០០០តោន/ឆ្នាំ, ក្រុមហ៊ុនថ្មអារ ចំនួន ១៧ការដ្ឋាន ផលិតបាន ១៣.៥០០ម៉ែត្រគីប/ឆ្នាំ, ខ្សាច់ស្ទឹងចំនួន ២៩ការដ្ឋាន ផលិតបាន ៣៤៥.០០០ម៉ែត្រគីប/ឆ្នាំ និងរ៉ែលោហៈ បាននិងកំពុងធ្វើការសិក្សាចំនួន ៧ការដ្ឋាន។

ខេត្តកំពង់ស្ពឺ ក៏មានវារីអគ្គិសនីគីរីរម្យទី១ ទំហំ ១២MW, វារីអគ្គិសនីគីរីរម្យទី៣ ទំហំ ១៨MW, វារីអគ្គិសនីខ្នាតតូច ទំនប់រលាំងជ្រៃ ២MW, រោងចក្រផលិតអគ្គិសនីដោយ ជីវម៉ាស់ ៥២MW, ស្ថានីយផលិតអគ្គិសនី ដោយពន្លឺព្រះអាទិត្យ ៨០ MW, អនុស្ថានី (GS) ចំនួន ០៥។ បណ្តាញអគ្គិសនីចូលដល់ភូមិ ១.៣៧៦/១.៣៧៧ភូមិ ស្មើរ ៩៩,៩២%, ទឹកស្អាត មាន ៥២មូលដ្ឋាន ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ១៦២.០៦០គ្រួសារ ស្មើនឹង ៧៤,៧០%ដោយឡែកនៅក្រុងច្បារមន មានទឹកស្អាតប្រើប្រាស់ ស្មើរ ១០០% ។

សម្រាប់វិស័យអប់រំ មានអគារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចំនួន ១៩៤ខ្នង ស្មើ ១.១៣០បន្ទប់ ។ ចំពោះវិស័យទេសចរណ៍ ខេត្តកំពង់ស្ពឺ មានតំបន់រមណីយដ្ឋាន ២៩ទីតាំង ។

វិស័យកសិកម្ម ផលស្រូវមានបរិមាណសរុប ៤០៩.១៨៦តោន ស្រូវសល់ក្រោយកាត់ ១៣% ចំនួន៣៥៥.៩៩២តោន, តុល្យភាពស្បៀងគិតជាស្រូវចំនួន ១៣៤.៣៨៤តោន, ជាអង្ករចំនួន ៨៦ ០០៦តោន។ ដំណាំឧស្សាហកម្ម ដូចជា ស្វាយកែវរមៀតមាន ៦៤.០៣៧ហិកតា ទិន្នផលចំនួន ៤០៤.៨៧៩តោន, អំពៅប្រមាណជាង ៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០តោន/ឆ្នាំ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា