សម្តេចធិបតី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

សម្តេចធិបតី៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ

ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

Advertisement

ក្នុងន័យនេះ រាជរដ្ឋាភិបាល ខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។

ទន្ទឹមនឹងការធ្វេីទំនេីបកម្មបចេ្ចកវិទ្យា និងសម្ភារ:, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំ និងទុកដាក់លេីការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយនីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបានចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមានហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យមានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និងសហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណីដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា