អង្គការសហប្រជាជាតិដើម្បីបរិស្ថានបញ្ជាក់អំពីការ​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យធនធានធម្មជាតិ​និង​អាកាសធាតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការសហប្រជាជាតិដើម្បីបរិស្ថានបញ្ជាក់អំពីការ​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យធនធានធម្មជាតិ​និង​អាកាសធាតុ

អង្គការសហប្រជាជាតិដើម្បីបរិស្ថានបញ្ជាក់អំពីការ​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យធនធានធម្មជាតិ​និង​អាកាសធាតុ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃ​អង្គការសហប្រជាជាតិដើម្បីបរិស្ថានឬ យូអិនអ៊ីភី (UNEP)ប្រចាំតំបន់ បានបញ្ជាក់អំពីបន្តគាំទ្រកម្ពុជា​ដើម្បី​លើកកម្ពស់ ការគ្រប់​គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួលអាកាសធាតុ។

Advertisement

នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែឧសភាក្រសួងលោកស្រី ដេចិន សេរីង (Dechen Tsering )នាយកនិងជាតំណាងអង្គការ UNEPប្រចាំតំបន់សម្រាប់​តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ជូនភ្ញៀវអំពីគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាកំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។

ឯកឧត្តមបានបន្តថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។គម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូ​ទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ចំណែកលោកស្រី ដេចិន សេរីង (Dechen Tsering )បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើ​កិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក, ការគ្រប់​គ្រងការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងឆ្លើយតបនឹង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីអាកាសធាតុ។លោកស្រីបានបញ្ជាក់អំពីការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការ​គ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី ការអភិរក្សជីវៈចម្រុះ និងផែនការសកម្មភាព ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា៕


ដោយ៖ង៉ាន ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា