ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សា ជំនាន់ទី១០ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សា ជំនាន់ទី១០ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សា ជំនាន់ទី១០ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប

ភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា ជំនាន់ទី១០ នៃ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៩២រូប នៅសណ្ឋាគារ សុខា ភ្នំពេញ។

Advertisement

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានកំណត់ទិសដៅច្បាស់លាស់អំពី “បច្ចេកវិទ្យាឌីជីថល” ហើយត្រូវបានបញ្ចូលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលត្រូវបានរំលេច ឱ្យឃើញ អំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថា បច្ចេកវិទ្យាឌីជីថល មិនមែនជាវិស័យមួយទេ វាគឺជាឃ្នាស់សម្រាប់ ជំរុញគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់ តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវបានក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។ សាកលវិទ្យាល័យ មានតួនាទីបណ្ដុះបញ្ញាញាណរបស់ជាតិក្នុងការ (១) រចនាប្រព័ន្ធឌីជីថល (២) យក បញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និង (៣) ដឹកនាំកាច់ចង្កូត ស្ថាប័នក្នុងពិភពលោក ដែលកំពុងមានការប្រែប្រួល យ៉ាងឆាប់រហ័ស។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីទាំង ១៩២រូប រួមមាន ១). ត្រូវបន្តអភិវឌ្ឍខ្លួនជាប់ជាប្រចាំ ព្រោះចំណេះដឹងគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយសមត្ថភាពក្នុងការរៀន សម្របខ្លួន និងវិវឌ្ឍខ្លួន នឹងកំណត់ អនាគតរបស់និស្សិតជ័យលាភីទាំងអស់ ២). លើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ធ្វើអ្នកចូលរួមសកម្មមិនមែនត្រឹមតែជាអ្នកចូលរួម អកម្មប៉ុណ្ណោះទេលើផ្នែកបច្ចេកវិទ្យា ឬជាអ្នកប្រើ ប្រាស់បច្ចេកវិទ្យាទេ ប៉ុន្តែត្រូវជួយរិះ រក ដំណោះស្រាយដែលបង្កើតគុណតម្លៃពិតប្រាកដ សម្រាប់សង្គម និង៣). ក្នុងតួនាទីជាអ្នកដឹកនាំ និស្សិតជ័យលាភីទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវភាព សុចរិតទៀងត្រង់ ដោយសារនៅក្នុងពិភពឌីជីថល រូបិយបណ្ណដែលមានតម្លៃជាងគេ គឺទំនុកចិត្ត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ថា ទោះបីជាទៅដល់ទីណា សូមកុំភ្លេចពីដើមកំណើត ជាតិសាសន៍ គ្រួសារ មនុស្សជាទីស្រឡាញ់ និងជាពិសេសជាតិកម្ពុជារបស់យើង៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា