កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃរឿងរឹបអូសអាវុធពីជនជាតិចិនម្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃរឿងរឹបអូសអាវុធពីជនជាតិចិនម្នាក់

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃរឿងរឹបអូសអាវុធពីជនជាតិចិនម្នាក់

អ្នកនាំពាក្យនគរបាលជាតិកម្ពុជា ប្រកាសទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនម្នាក់កាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។

Advertisement

បុរសជនជាតិចិនម្នាក់ឆ្នាំត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅ​ខេត្តឈុនបុរី កាលពីថ្ងៃសុក្រទី៨ខែឧសភា ជាមួយ អាវុធខុសច្បាប់ជាច្រើប្រភេទ។ ថៃអះអាងថា ជនជាតិចិនរូបនេះមានកាន់លិខិតឆ្លងដែនកម្ពុជា ហើយព្យាយាមភ្ជាប់​កម្ពុជាជាមួយជនសង្ស័យរូបនេះ ដោយមិនបង្ហាញភស្តុតាងច្បាស់លាស់ឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃ អាទិត្យ ទី១០ ខែឧសភា បានប្រកាសទាត់ចោលទាំងស្រុងនូវការចោទប្រកាន់ទាំងនេះ ហើយបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ មិនមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តីឡើយ។

នៅលើគេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា ព័ត៌មានដែលភាគីថៃបានផ្សព្វផ្សាយនោះ គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជាការចោទប្រកាន់តាមអំពើចិត្តក្នុងចេតនាទម្លាក់កំហុសមកលើកម្ពុជា។ លោកបានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្រប្រើប្រាស់ព័ត៌មានបំភាន់មតិអន្តរជាតិឱ្យមានការយល់ច្រឡំមកលើកម្ពុជាថា ជាប្រទេសដែលខ្វះសន្តិសុខ និងពោរពេញដោយភាពភ័យខ្លាច។

អ្នកនាំពាក្យដដែល​បានបញ្ជាក់បន្ថែមថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះ គឺជាទង្វើទុច្ចរិត ក្នុងគោលបំណងបំផ្លាញកិត្តិយសកម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ គោរពច្បាប់អន្តរជាតិ និងស្រឡាញ់សន្តិភាព។ លើសពីនេះ ឯកឧត្តមបានចាត់ទុកទង្វើដ៏ក្រអឺតក្រទមនេះថា មិនត្រឹមតែឆ្លុះបញ្ចាំងពីសារជាតិរើសអើង និងការប្រមាថមើលងាយមកលើជាតិសាសន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបាយកលខ្មៅកខ្វក់ក្នុងបំណងបង្កើតលេស ដើម្បីពង្រីកទំនាស់រវាងប្រទេសទាំងពីរ ស្របតាមមហិច្ឆតាដ៏ខ្មៅងងឹតរបស់ពួកគេ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា