កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh

កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh”។

Advertisement

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទាំងពីរ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណ ៣៣០នាក់។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ រួចមក ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរបានសហការក្នុងការតភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ។ បន្ថែមពីនេះ បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទដូចខាងក្រោម៖
ទី១ បណ្ណបើកបរដែលមានដាក់ QR Code របស់ ស.ក.ដ ដែលបានចេញឱ្យប្រើប្រាស់រួច អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈការស្គែន QR Code នៅលើបណ្ណបើកបរនោះ ដែលនឹងបញ្ជូនបន្តភ្ជាប់ (redirect) ទៅកាន់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ ទី២ ការរក្សាទុកបណ្ណបើកបរ (ជាទម្រង់ឌីជីថល) ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្គែនQR Code របស់ ស.ក.ដ នៅលើបណ្ណបើកបរដែលបានចេញឱ្យប្រើប្រាស់រួចនឹងអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Codeស្ដង់ដានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។និងទី៣. បណ្ណបើកបរដែលនឹងមានដាក់ QR Code ស្ដង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងត្រូវរៀបចំដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តទៅ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា