អ្នកជំនាញវិភាគបញ្ហាតំបន់សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងផលវិបាកក្រោយលុប MOU 2001​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញវិភាគបញ្ហាតំបន់សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងផលវិបាកក្រោយលុប MOU 2001​​

អ្នកជំនាញវិភាគបញ្ហាតំបន់សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងផលវិបាកក្រោយលុប MOU 2001​​

កាលពីឆ្នាំ ២០០១ ប្រទេសកម្ពុជា និងថៃ បានឯកភាពចុះលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីបង្កើតយន្តការចរចារអំពីតំបន់សមុទ្រ​ទាមទារត្រួតស៊ីគ្នាទំហំប្រមាណ ២ម៉ឺន ៦ពាន់ គីឡូម៉ែត្រការ៉េ និងការអភិវឌ្ឍរួមនៅត្នុងតំបន់វិវាទនេះ។ ការចុះ MOU បង្ហាញពីឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងពង្រឹងសន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាដោះស្រាយបញ្ហាដោយសន្តិវិធី។
  
នៅក្នុងបាឋកមួយដែលរៀបចំនៅថ្ងៃសុក្រ ទី១៥ឧសភានេះ  លោក ពូ​ សុធីរៈ ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់(CCRS) បានចែករំលែកទស្សនៈស៊ីជម្រៅអំពីរបៀបដែលបញ្ហានេះនឹងវិវត្តទៅមុខ និងផលវិបាកដែលនឹងកើតមាន។ អ្នកជំនាញរូបនេះយល់ឃើញថា ការសម្រេចលុបចោល MOU នេះនឹងជះប៉ះពាល់អវិជ្ជមានដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការ បំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក រារាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងអាចធ្វើឱ្យជម្លោះព្រំដែនកាន់តែធ្ងន់ធ្ងរ រហូតអាចឈានដល់ការប្រឈមមុខគ្នានៅដែនសមុទ្រ ។
 
លោក ពូ​ សុធីរៈ លើកឡើងទៀតថា រឿងនេះអាចប៉ះពាល់ដល់ភាពទុកចិត្តបានទៅលើប្រទេសថៃក្នុងឆាកអន្តរជាតិ និងបង្ករភាពមិនច្បាស់លាស់ថ្មីៗក្នុងដំណើរការកំណត់ព្រំដែន។ លោកបន្ថែមថា អស់រយៈពេល ២៥ ឆ្នាំមកហើយ ទំនាក់ទំនងរវាងថៃ និងកម្ពុជា ត្រូវបានគ្រប់គ្រងដោយគោលការណ៍ pacta sunt servanda មានន័យថា កិច្ចព្រមព្រៀងត្រូវតែគោរពអនុវត្ត ប៉ុន្តែសព្វថ្ងៃ គោលការណ៍នេះត្រូវបានជំនួសដោយគោលនយោបាយគិតគូរច្បាស់លាស់មួយដើម្បីទាមទារទឹកដីដោយផ្អែកតាមកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ឬជនជាតិភាគតិច ដែលគេហៅថាជាគោលការណ៍ Irredentism ។
 
ស្ថិតក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យថៃក្រឡុកបញ្ហាតាមអំពើចិត្តនោះឡើយ។ កម្ពុជាប្រកាន់ជំហរច្បាស់លាស់ គឺប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ដូចព្រំដែនគោកដូច្នេះដេរ រាជរដ្ឋាភិបាលកម្ពុជាព្យាយាមដោះស្រាយបញ្ហាសន្តិវិធី និងផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា