ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព

ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ទូទាំងខេត្តតាកែវ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា។

Advertisement

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក៏បានធ្វើការណែនាំដល់ប្រធាន អនុប្រធាន និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយរៀបចំជាវេទិកាសាធារណៈដើម្បីបានស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានា។ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា