ទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត

ទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ឯកឧត្តម មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញាប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀត នៅក្នុងអាណត្តិការងាររបស់លោក ជាឯកអគ្គរដ្ឋទូតតួគីយ៉េនៅកម្ពុជា ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឱកាសឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា អញ្ជើញជួប និងប្រគល់សារតាំងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ បានអបអរសាទរចំពោះឯកឧត្តម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ប្រចាំនៅកម្ពុជា ។

សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកអគ្គរដ្ឋទូតថ្មី មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួគីយ៉េ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួគីយ៉េ ឱ្យកាន់តែរីកចម្រើនបន្តទៀត ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតតួគីយ៉េ បានលើកឡើងថា ជាកិត្តិយសណាស់ដែលលោក មានឱកាសជួប និងជូនសារតាំងទៅសម្ដេចតេជោ ជាប្រមុខរដ្ឋស្តីទីនាពេលនេះ។ ឯកឧត្តម បន្តថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតតួគីយ៉េ នៅកម្ពុជា ឯកឧត្តម នឹងខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួគីយ៉េ។ ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពូនជ្រុំបន្ថែមនូវទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ ។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងតួកគី ។ សម្ដេចតេជោ បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ ក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ។

សម្តេចតេជោ បានរំលឹកដែរថា នាពេលកន្លងមក ប្រទេសទាំងពីរ មានជើងហោះហើរជាមួយគ្នា និងមានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ ។ សម្តេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះវឌ្ឍភាពនៃទំនាក់ទំនងកម្ពុជា-តួកគីយ៉េ រួមទាំងវិស័យអាកាសចរណ៍ និងអប់រំ ។

សម្ដេចតេជោ ក៏បានអរគុណចំពោះតួគីយ៉េ ដែលកន្លងមកបានចូលរួមចំណែកជួយកម្ពុជា ជាពិសេស គឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរ នៅមានសក្កានុពលជាច្រើនទៀត ដែលត្រូវពង្រឹង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា