ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦

សិង្ហបុរី៖ តបតាមការអញ្ជើញរបស់ លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ ឌីជីថល និង ព័ត៌មាននៃ ប្រទេសសិង្ហបុរី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួម កម្មវិធី Asia Tech x Singapore ឆ្នាំ ២០២៦ ចាប់ពីថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះ ជាកម្មវិធី បច្ចេកវិទ្យា ឌីជីថល ធំបំផុត ប្រចាំឆ្នាំរបស់ ប្រទេស សិង្ហបុរី ដែល មាន ការ អញ្ជើញចូលរួម ពី រដ្ឋមន្ត្រីទទួល បន្ទុក វិស័យ ឌីជីថល នៃ បណ្ដា ប្រទេស អាស៊ាន និង ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នប្រទេសដៃគូ និង ក្រុមហ៊ុន អន្តរជាតិ ធំៗ រួមមាន Amazon, Google, Nvidia និង ក្រុមហ៊ុន បញ្ញាសិប្បនិម្មិត ជាច្រើនទៀត។

Advertisement

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ឯកឧត្ដមរដ្ឋមន្ត្រីបាន ជួបពិភាក្សា ការងារជាមួយ គណៈប្រតិភូ ក្រសួង សារគមនាគមន៍ និង កិច្ចការ ឌីជីថលនៃ ប្រទេសឥណ្ឌូនេស៊ី ដើម្បី ស្វែងយល់អំពីវឌ្ឍនភាព ថ្មីៗ ជាពិសេសអភិបាលកិច្ចក្នុង វិស័យឌីជីថល នៅ ប្រទេស ឥណ្ឌូនេស៊ី ព្រមទាំង ពិភាក្សា អំពី បរិវត្តកម្មឌីជីថល ក្នុងវិស័យ សាធារណៈដែល មាន សម្ទុះ អភិវឌ្ឍខ្លាំង ក្នុង ប្រទេស ទាំង ពីរ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏ បាន អនុញ្ញាត ឱ្យតំណាងក្រុមហ៊ុន Google និងតំណាង ក្រុមហ៊ុន ផ្កាយរណប Amazon Leo ជួប សម្ដែង ការគួរសមនិង ពិភាក្សាការងារ ។

ថ្លែងក្នុងកិច្ចពិភាក្សា តុមូល ថ្នាក់ រដ្ឋមន្ត្រី អាស៊ាន -អាម៉េរិក អំពីកិច្ចសហការ បញ្ញាសិប្បនិម្មិត ដែលមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកឌីជីថលអាស៊ាន ឯកឧត្តម Jacob Helberg អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច សហរដ្ឋអាម៉េរិក តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon, Google និង Nvidia ឯកឧត្តមរដ្ឋមន្រ្តីបានលើកអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនៅកម្ពុជា មានជាអាទិ៍យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត កម្មវិធីអក្ខរកម្មនិងការយល់ដឹកផ្នែកបញ្ញាសិប្បនិម្មិត ការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពផ្នែកទិន្នន័យ ធនធានគណនា និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍ តាមរយៈការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យជាដើម។

កិច្ចសហការកម្រិតតំបន់លើការអភិវឌ្ឍវិស័យឌីជីថលកំពុងជំរុញសម្ទុះអភិវឌ្ឍវិស័យនេះទាំងក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គចូលរួមសកម្មក្នុងកិច្ចការឌីជីថលតំបន់អាស៊ាននិងអន្តរជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា