ក្រសួងរៀបចំដែនដីពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខ

ក្រសួងរៀបចំដែនដីពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខ

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំអន្ដរក្រសួងមួយកាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីពិភាក្សាគ្នាអំពីការផ្ដល់សេវាសុរិយោដីជូនប្រជាជនឲ្យបានកាន់តែឆាប់រហ័ស ស្របតាមការចង់បានរបស់សម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី។

Advertisement

ក្នុងទិសដៅនេះ ក្រសួងរៀបចំដែនដី នឹងបង្កើនកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំយន្តការ និងវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការផ្ដល់សេវាចុះបញ្ជីដីឱ្យបានរួចរាល់កាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលនយោបាយចុះបញ្ជីដីបង្ហើយ ដោយវាស់វែងក្បាលដីប្រមាណ ១៤លានក្បាលដីនៅទូទាំងប្រទេស ហើយបច្ចុប្បន្ន ក្រសួងកំពុងដំណើរការចេញបណ្ណកម្មសិទ្ធិ និងបញ្ចូលទិន្នន័យ ព្រមទាំងវាស់វែងក្បាលដីបន្ថែមជាបន្តបន្ទាប់ទៀត។

បើទោះជាដំណើរការចុះបញ្ជីដីធ្លីនេះនៅមានភាពយឺតយ៉ាវនៅឡើយក្តី ប៉ុន្តែសម្រាប់ក្រសួងរៀបចំដែនដី ត្រូវតែបើកកិច្ចប្រជុំអន្តរក្រសួងបន្ទាន់នាពេលនេះ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញពន្លឿនការអនុវត្តការងារចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអង្គប្រជុំរិះរកយន្តការ ឬវិធានការថ្មីៗបន្ថែមទៀត ក្នុងការពន្លឿនការងារចុះបញ្ជីដី និងពិនិត្យមើលលើការផ្ដល់សេវារហ័សជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់សម្ដេចតេជោ និងសម្ដេចធិបតី ដែលមានបំណងចង់ឱ្យការផ្ដល់សេវាចុះបញ្ជីដីជូនប្រជាពលរដ្ឋកាន់តែមានភាពឆាប់រហ័សជាងមុន ពោលគឺត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែខាងមុខនេះ៕

ដោយ ហេង វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា