រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង

រដ្ឋមន្រ្តីក្រសួងអប់រំសរសើរគុណភាពនិស្សិតបណ្តុះបណ្តាលនៅបារាំង

កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំទិវាអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាបត្រពីប្រទេសបារាំងលើកទី៤ ដោយមានអ្នកចូលរួមជាង ៥០០នាក់។

Advertisement

ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី៥ ជាគោលដៅពេញនិយមបំផុតសម្រាប់និស្សិតកម្ពុជាទៅបន្តសិក្សា និងពង្រឹងវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យសុខាភិបាល ច្បាប់ បច្ចេកវិទ្យាឌីជីថល និងវិស្វកម្ម។

លោកឯកអគ្គរដ្ឋទូតបន្ថែមថា ប្រទេសបារាំងទើបអនុវត្តយុទ្ធសាស្ត្រ «ជ្រើសរើសប្រទេសបារាំងសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា» ដើម្បីទាក់ទាញអ្នកមានសមត្ថភាពអន្តរជាតិ ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពល ដូចជា បញ្ញាសិប្បនិម្មិត ជីវៈបច្ចេកវិទ្យា ថាមពល និងលំហ។ គុណភាពនៃការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ បានធ្វើឱ្យប្រទេសបារាំងក្លាយជាគោលដៅចំបងមួយសម្រាប់និស្សិតបរទេស។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការជួបជុំនេះ ជាវេទិការដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ផ្នែកអប់រំ និងវិទ្យាសាស្រ្តនៃប្រទេសទាំងពីរ។ សម្រាប់ឯកឧត្តម អតីតនិស្សិតដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង គឺជាធនធានដ៏មានតម្លៃ មានជំនាញ បទពិសោធន៍អន្តរជាតិ ព្រមទាំងសមត្ថភាពប្រើប្រាស់ភាសារបារាំងបានល្អ។ ពួកគេកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យអប់រំ ការស្រាវជ្រាវ សុខាភិបាល បច្ចេកវិទ្យាឌីជីថល រដ្ឋបាលសាធារណៈ និងវិស្វកម្ម។

គិតចាប់តាំងពីឆ្នាំ ២០១៧មក យុវជនកម្ពុជាដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រជិត ១០០ នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសបារាំង តាមរយៈភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំនេះ ដោយសារការគាំទ្រពីស្ថានទូតបារាំង និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំងក្នុងរដូវស្លឹកឈើជ្រុះ ក្រោមសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ និស្សិតជាច្រើននាក់ផ្សេងទៀតកំពុងបន្តការសិក្សានៅប្រទេសបារាំងជាមួយហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា