យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

យុវជនកម្ពុជាបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យាក្នុងការប្រកួតកម្រិតពិភពលោក

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) ដែលទទួលបានជ័យលាភីលេខ៣ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រកម្រិតពិភពលោកនៃកម្មវិធី Huawei ICT 2025–2026 លើកទី១០ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

Advertisement

កម្មវិធីប្រកួតប្រជែងកម្រិតពិភពលោកនេះ រៀបចំឡើងដោយក្រុមហ៊ុនហួវៃ (Huawei) សម្រាប់លើកកម្ពស់សមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងសក្តានុពលរបស់និសិ្សត និងយុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ក្រុម BORISOTH (បរិសូត្រ) ជានិសិ្សតនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) បានទទួលចំណាត់លេខ៣ ក្នុងចំណោម ១៨០ក្រុម មកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក។ ក្នុងការប្រកួតនេះ ក្រុម BORISOTH បានចូលរួមក្នុងវិញ្ញាសា Innovation Competition ដោយបានបង្កើត រ៉ូបូតបញ្ញាសិប្បនិម្មិត (AI) សម្រាប់ត្រួតពិនិត្យលើគុណភាពសាច់ក្រណាត់ ក្នុងគោលបំណងដោះស្រាយបញ្ហា នៅក្នុងផលិតកម្មវាយនភណ្ឌនាពេលបច្ចុប្បន្ន។

BORISOTH គឺជាប្រព័ន្ធបច្ចេកវិទ្យា AI ផលិតនៅកម្ពុជា ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្សក្នុងវិស័យកាត់ដេរ។

តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ទៅ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធនេះអាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តិនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក ដែលជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយជៀសវាងកន្លែងខូចខាតបានងាយស្រួល និងមានរបាយការណ៍ឌីជីថលច្បាស់លាស់សម្រាប់ទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់បរទេស។

លើសពីនេះ បច្ចេកវិទ្យានេះមិនមែនដកហូតការងារកម្មករឡើយ ប៉ុន្តែបានជួយលើកកម្ពស់ជំនាញ និងការពារសុខភាពភ្នែករបស់ពួកគេ ដោយប្តូរពីការពិនិត្យដោយភ្នែកមកជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពដែលមានតម្លៃខ្ពស់វិញ។

តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ ដែលត្រូវកាពលកម្មខ្ពស់ មិនសូវមានប្រសិទ្ធភាព និងចំណាយច្រើន។

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់ថា កម្មវិធី Huawei ICT Competition បានផ្ដល់ឱកាសដល់និស្សិតឆ្នើម កម្ពុជាចូលប្រកួតប្រជែងកម្រិតតំបន់ និងសកលលោក និងបានជំរុញលើកទឹកចិត្តដល់ការកសាងមូលធនមនុស្សឌីជីថលរបស់កម្ពុជា និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មនៅកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា