FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

ភ្នំពេញ៖មន្ត្រី​ផ្លូវការ​របស់​ទីភ្នាក់​ងារ​ស៊ើបអង្កេត​សហព័ន្ធរបស់​សហរដ្ឋអាមេរិក (FBI) បាន​កោតសរសើរ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា ក្នុងការបង្ក្រាប​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
លោក Andrew Bailey  សហអនុប្រធាន FBI បាន​លើកឡើង​នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធ ថា ​កិច្ចការងារបង្ក្រាប​​​​បទល្មើសឆបោកអនឡាញ គឺ​​​​ជា​ជោគជ័យមួយសម្រាប់​ប្រទេសកម្ពុជា​។
ការលើក​សរសើរ​របស​មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ធ្វើឡើង​បន្ទាប់ពី​អង្គការលើកលែងទោសអន្តរជាតិ Amnesty International បរិហារថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានទទួលបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប។
អង្គការនេះលើកឡើងថា ទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថាអាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។
ប៉ុន្តែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ​បានទាត់ចោល​ការសន្និដ្ឋាននេះ ដោយចាត់ទុកថា ការលើកឡើងនេះបង្កប់នូវមានរបៀបវារៈនយោ​បា​យ និងបង្កឲ្យមានការយល់ច្រ​ឡំមកលើកម្ពុជា។
លោក Andrew Bailey បញ្ជាក់ថា ក្រុមការងារ FBI ​នឹងពង្រីកកិច្ចសហការជាមួយរដ្ឋាភិបាល​កម្ពុជា ​​ជា​ពិសេសធ្វើការជាមួយ​​គណៈកម្មការសម្រាប់ប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត (CCOS) ដើម្បីបន្តធ្វើការលើបញ្ហានេះ។​
​ជាមួយ​គ្នានេះអ្នក​ទទួល​ខុសត្រូវ FBI រូបនេះ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការខិតខំទប់ស្កាត់​ និងបំផ្លាញចោលទីតាំងឆបោក​អនឡាញទាំងស្រុង​ឲ្យ​អស់​ចេញ​ពី​ប្រទេស។
លោក Andrew Bailey សហអនុប្រធាន FBI សង្កត់ធ្ងន់ថា អ្វីដែលជាចំណុចផ្តោតសំខាន់ក្នុងកិច្ចការងារនេះ គឺការបញ្ឈប់ ឬការបំផ្លាញចោលបណ្តាញរបស់ពួកឧក្រិដ្ឋកម្ម និងការពារជនរងគ្រោះ។

Advertisement

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសឆបោកអនឡាញចំនួនជាង ៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ២៥ទីតាំង និងបញ្ជូនជនសង្ស័យជាង ១៤០០នាក់ទៅកាន់តុលាការ៕
ដោយ៖សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា