ប្រធានាធិបតីរបស់រ៉ូម៉ានីនឹងមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីរបស់រ៉ូម៉ានីនឹងមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា

ប្រធានាធិបតីរបស់រ៉ូម៉ានីនឹងមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជា

ភ្នំពេញ: ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់​ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។នេះជាការបញ្ជាក់របស់ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជា​បេក្ខភាព​តំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ កាលពីព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយឯកឧត្តម ដាសៀន ជូលៀន ស៊ីឡូស (Dacian Julien Cioloş)ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃ​ប្រទេស​រ៉ូម៉ានីនិងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ច​នៅកម្ពុជា។សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែ​រឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី បាននាំសាររបស់ប្រធានាធិបតីរបស់លោក ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំសារសួរសុខទុក្ខចំពោះសម្ដេចតេជោ ប្រមុខរដ្ឋ​ស្ដីទី​ផងដែរ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ និងខិតខំ​ប្រឹងប្រែង​ពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយគ្នា ។

ជាមួយគ្នានេះនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមជាបេក្ខភាព​តំណែង អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងបានចែករំលែកអំពីតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី​នៅក្នុងការពង្រឹង និងពង្រីកនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ឯកឧត្តមក៏បាន​អបអរសាទរចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងខែ​វិច្ឆិកាខាងមុខ ដោយឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែក​នៅក្នុង​ក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ ។

ឯកឧត្តមបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា នៅក្នុងឱកាសដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី រួមជាមួយធុរជន​ជាច្រើនទៀត នឹងអញ្ជើញ​មកកាន់​កម្ពុជាផងដែរ។

តបវិញសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាអនេកប្បការចំពោះសារសួរសុខទុក្ខ របស់លោកប្រធានាធិបតី រ៉ូម៉ានី ដែល​បានថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខសម្ដេចតេជោផង​។សម្ដេចក៏បានផ្ដាំនូវការ​សួរសុខទុក្ខ​ត្រឡប់ទៅកាន់លោកប្រធានាធិបតី រ៉ូម៉ានីវិញ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេច​រង់ចាំស្វាគមន៍វត្តមានរបស់លោក​ប្រធានា​ធិបតី និងប្រតិភូ រួមជាមួយនឹងធុរជនរបស់ប្រទេសរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតី​នៃប្រទេសរ៉ូម៉ានី អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខ័ណ្ឌនៅក្នុងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាង​ណានៅក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើនដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិរបស់ដល់ ៥៣ ប្រទេស។ ដូច្នេះក្នុង​ចំណោមសមាជិកទាំងអស់ ត្រូងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការអន្តរជាតិ​ហ្វ្រង់កូហ្វូនី កាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះសម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រឹង និងពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី តាមរយៈការប្រាស័យទាក់ទងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងនយោបាយ ជាមួយគ្នាប្រទេសដែលជាសមាជិកបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ។ បន្ថែមពីលើនេះ​សម្ដេច​តេជោ ហ៊ុន សែន បានលើកឡើងថា អង្គការអន្តរជាតិនេះ ក៏គប្បីធ្វើការពិចារណា ធ្វើយ៉ាងណាគាំទ្រនូវសមាជិក​របស់​ខ្លួននៅលើ​ឆាកអន្តរជាតិទៅវិញទៅមកផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា