ក្រសួងមុខងារសាធារណៈបន្តរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាង៥ពាន់នាក់ទៀតនៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមុខងារសាធារណៈបន្តរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាង៥ពាន់នាក់ទៀតនៅឆ្នាំនេះ

ក្រសួងមុខងារសាធារណៈបន្តរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាង៥ពាន់នាក់ទៀតនៅឆ្នាំនេះ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង​ បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីចំនួនជាង៥ពាន់នាក់នៅឆ្នាំនេះ។ ការជ្រើសរើសនេះ គឺដើម្បីបំពេញបន្ថែមនៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានពន្ធដារ, វិទ្យាស្ថានជាតិស្ថិតិ, គ្រូបង្រៀននិងគ្រូពេទ្យ។​​
 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន»​​​ នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
  
សូមរំលឹកថា ក្នុងអាណត្តិទី៧នៃរដ្ឋសភាព ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន៥៨លើករួចមកហើយ៕
 
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា