ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ ​ដល់ដើមឆ្នាំ២០២៦នេះ ចំណូលសួយសារពីផលិតផលថ្មអារ បានចូលរួមក្នុងសេដ្ឋកិច្ចជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធនិងអាករផេ្សងៗនោះទេ។

Advertisement

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជំរុញឲ្យក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា ធ្វើការកែច្នៃថ្មអារឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញ។

ថ្មអារសំដៅដល់ប្រភេទថ្មសំណល់ធម្មជាតិ ដែលកាត់ចេញពីភ្នំ និងភាគច្រើនគាស់យកចេញពីក្នុងដី មាន​សណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀក ជាថ្មបន្ទះ ឬថ្មសន្លឹក ថ្មដុំធំ តូច(ថ្មក្រឡាការ៉ូ) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមជាដើម។

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវផែនការការងារអាទិភាពបន្ត ដោយបង្កើតតម្លៃបន្ថែម តាមរយៈពិពិធកម្មនៃផលិតផលថ្មអារ ការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងការអភិវឌ្ឍដែលគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍​ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក-កម្មករជាជនជាតិខ្មែរ។

បច្ចុប្បន្ន អាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ក្រុមហ៊ុន ស្មើនឹង៩០គម្រោង ស្ថិតក្នុង១១ខេត្ត និងមានផ្ទៃដីសរុប ទំហំជាង ៥លានហិកតា ក្នុងនោះខេត្តក្រចេះមានច្រៀងគម្រោងជាងគេ គឺចំនួនប្រមាណ ៣០គម្រោង ដែល​កំពុងធ្វើអាជីវកម្មថ្មអារ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា