គណៈបក្សប្រជាជនកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិជាមួយបក្សកុម្មុយនីស្តចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈបក្សប្រជាជនកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិជាមួយបក្សកុម្មុយនីស្តចិន

គណៈបក្សប្រជាជនកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិជាមួយបក្សកុម្មុយនីស្តចិន

គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៧មិថុនា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។

Advertisement

ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ព្រមទាំងឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអនុញ្ញាតឱ្យឯកឧត្តម លីវ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់គោលគំនិតស្នូលនៃសមភាពអធិបតេយ្យ ឯករាជ្យ សមភាពពេញលេញ ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកផ្ទៃក្នុងផងគ្នា។

ភាគីទាំងពីក៏បានសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគីនិយម និងយន្តការ ដែលយកប្រជាជនជាស្នូល ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលសំខាន់ៗទាំង ៤ របស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា