ហ្វីលីពីន បញ្ជាក់ពីជំហរអព្យាក្រឹតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន បញ្ជាក់ពីជំហរអព្យាក្រឹតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ហ្វីលីពីន បញ្ជាក់ពីជំហរអព្យាក្រឹតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន បានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទី ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
 
លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មុនពេលលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
 
ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងបង្កើនសកម្មភាពចុះពិនិត្យតាមតំបន់ព្រំដែន។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកសង្កេតការណ៍បានចុះទៅតំបន់ព្រំដែន ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែង។
 
កម្ពុជា ចាត់ទុកយន្តការអ្នកសង្កេតការណ៍អាស៊ានថា ជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលនៅតែបន្តកត់ត្រា និងតវាចំពោះការរំលោភឈ្លានពានជាបន្តបន្ទាប់ពីយោធាថៃនៅតាមបណ្ដោយតំបន់ព្រំដែន។
 
ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានអរគុណលោកស្រីឯកអគ្គរដ្ឋទូតចំពោះការរួមចំណែករបស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

Advertisement

ក្នុងជំនួបខាងលើនេះ ភាគីកម្ពុជា និងហ្វីលីពីន បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្ដែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា